លោក ពូទីន បង្ហាញទឹកមុខមិនពេញចិត្ត បន្ទាប់ពីប្រធានាធិបតីប្រទេសតួកគីបណ្ដោយឲ្យគាត់ឈរចាំដល់ទៅ 50វិនាទី!!
Breaking News

លោក ពូទីន បង្ហាញទឹកមុខមិនពេញចិត្ត បន្ទាប់ពីប្រធានាធិបតីប្រទេសតួកគីបណ្ដោយឲ្យគាត់ឈរចាំដល់ទៅ 50វិនាទី!!

ហេតុការណ៍នេះបានកើតឡើងនៅក្នុងទីក្រុងតេអេរ៉ង់ ដែលប្រទេសអ៊ីរ៉ង់គឺជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំជាមួយនឹងប្រធានាធិបតីរុស្ស៊ីលោកពូទីន និងប្រធានាធិបតីប្រទេសតួកគីលោក Recep  Erdoğan ។ យោងទៅតាមរបាយកាណ៍ Reuters បានចុះផ្សាយថា ជាធម្មតាមិនថាជាកិច្ចប្រជុំ ឬជំនួបជាមួយនរណាក៏ដោយលោក ពូទីន គឺជាអ្នកដែលបណ្ដោយឲ្យអ្នកដែលនឹងមកចូលរួមប្រជុំជាអ្នករងចាំរហូតមកលោក​ ពូទីនមិនធ្លាប់ និងមិនចូលចិត្តរង់ចាំនរណាមុនឡើយ ។ ដោយឡែកកាលពីថ្ងៃទី 20 កក្កដា 2022 កន្លងមកនេះ ពូទីន បានបង្ហាញទឹកមុខ និងអាកប្បកិរិយាដែលមើលដឹងបានយ៉ាងច្បាស់ថា គាត់កំពុងតែមិនពេញចិត្តលើរឿងអ្វីម្យ៉ាង ព្រោះមុននឹងដល់ការបើកកិច្ចព្រជុំ ពូទីន និងលោក Erdoğan នឹងត្រូវមានជំនួបនឹងគ្នានៅក្នុងបន្ទប់ប្រជុំមួយដែលពោរពេញទៅដោយអ្នកសារព័ត៌មាន តែពេលដែលលោកពូទីនទៅដល់ គាត់បែរជាឃើញមានត្រឹមតែក្រុមអ្នកសារព័ត៌មាន ឯលោក Erdoğan មិនឃើញនៅក្នុងបន្ទប់នោះសោះ ។​ ពេលនោះហើយគឺជាពេលដែលលោកពូទីន ក្លាយជាអ្នកឈររង់ចាំលោក Erdoğan ទៅវិញ ដោយគាត់បានឈរចាំជាមួយនឹងអ្នកសារព័ត៌មានយូរដល់ទៅ 50វិនាទីឯណោះ ទើបលោក Erdoğan ដើរចូលមកធ្វើការចាប់ដៃរាក់ទាក់ជាមួយនឹងលោកពូទីនហើយគាត់ក៏បានផ្លាស់ប្ដូរទឹកមុខមកជាធម្មតាវិញដូចពុំមានរឿងអ្វីកើតឡើង ។ ​​

ដោយឡែកក្រុមអ្នកវិភាគបានសម្លឹងឃើញថា ការបណ្ដោយឲ្យលោក ពូទីន ឈររង់ចាំនេះ គឺជាចេតនារបស់លោក Erdoğan ​ព្រោះកាលពីឆ្នាំ2020 គាត់ធ្លាប់ទៅទស្សនកិច្ចទីក្រុងម៉ូស្គូ ហើយពេលនោះគាត់ត្រូវបានបណ្ដោយឲ្យឈររង់ចាំលោកពូទីនដល់ទៅជិត2នាទីឯណោះ ។

Leave a Reply

Your email address will not be published. Required fields are marked *