លោក ពូទីន នឹងបញ្ជូនមីស៊ីលដែលមានល្បឿនលឿនជាងសំឡេង ៩ ដងឲ្យកងទ័ពជើងទឹករុស្ស៊ីប្រើប្រាស់ក្នុងរយៈពេលប៉ុន្មានខែខាងមុខ!!
Read Time:1 Minute, 55 Second
Views:205

លោក ពូទីន នឹងបញ្ជូនមីស៊ីលដែលមានល្បឿនលឿនជាងសំឡេង ៩ ដងឲ្យកងទ័ពជើងទឹករុស្ស៊ីប្រើប្រាស់ក្នុងរយៈពេលប៉ុន្មានខែខាងមុខ!!

0 0

ប្រធានាធិបតីវ្ល៉ាឌីមៀរ ពូទីន បាននិយាយក្នុងថ្ងៃអាទិត្យនេះថា កងទ័ពជើងទឹករុស្ស៊ីនឹងទទួលបានមីស៊ីល Zircon ដែលមានល្បឿនលឿនជាងសំឡេងក្នុងរយៈពេលប៉ុន្មានខែខាងមុខ ហើយថា តំបន់នៃការដាក់ពង្រាយរបស់អាវុធថ្មីនេះនឹងអាស្រ័យលើផលប្រយោជន៍របស់រុស្ស៊ី នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

ថ្លែងក្នុងទិវាកងទ័ពជើងទឹករុស្ស៊ីនៅអតីតរដ្ឋធានី St Petersburg លោក ពូទីន បានសរសើរស្ដេច Tsar Peter the Great ដែលបានធ្វើឱ្យរុស្ស៊ីក្លាយជាមហាអំណាចផ្លូវសមុទ្រ ។ លោក ពូទីន មិនបាននិយាយពីអ៊ុយក្រែនដោយផ្ទាល់ទេ ។

ប៉ុន្តែប្រធានវិមានក្រឹមឡាំងបាននិយាយថា លោកបានចុះហត្ថលេខាលើគោលលទ្ធិកងទ័ពជើងទឹកថ្មី ដែលព័ត៌មានលម្អិតមិនត្រូវបានបោះពុម្ពផ្សាយ និងបានចាត់ទុកមីស៊ីលល្បឿនលឿន Zircon ថា មានតែមួយគត់នៅក្នុងពិភពលោក ។
លោកពូទីនបាននិយាយថា “ការបញ្ជូន (កាំជ្រួច) ទាំងនេះទៅកាន់កងកម្លាំងប្រដាប់អាវុធរុស្ស៊ីនឹងចាប់ផ្តើមនៅក្នុងប៉ុន្មានខែខាងមុខនេះ” ។ “នាវាចម្បាំង Admiral Gorshkov នឹងក្លាយជានាវាដំបូងគេដែលបន្តបំពេញកាតព្វកិច្ចប្រយុទ្ធជាមួយនឹងអាវុធដ៏ខ្លាំងក្លាទាំងនេះនៅលើនាវា “។

អាវុធល្បឿនលឿនជាងសំឡេងប្រភេទនេះអាចធ្វើដំណើរក្នុងល្បឿន ៩ ដងនៃសំឡេង ហើយរុស្ស៊ីបានធ្វើការសាកល្បងបាញ់បង្ហោះ Zircon ពីនាវាចម្បាំង និងនាវាមុជទឹកកាលពីឆ្នាំមុន។

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
100 %

Leave a Reply

Your email address will not be published.

Previous post សហរដ្ឋអាម៉េរិកចាប់ផ្តើមបង្កើនការហាមឃាត់លើការនាំចេញផលិតផលបន្ទះឈីបទៅកាន់ប្រទេសចិន ព្រោះខ្លាចចិនឈានទៅមុខមុនខ្លួន!!
Next post ក្រុមហ៊ុនថាមពលរុស្ស៊ី Sakhalin ប្រកាសឲ្យអតិថិជនរបស់ខ្លួនទូទាត់ប្រាក់តាមរយៈធនាគាររុស្ស៊ី ហើយខ្លួននឹងលែងទទួលប្រាក់ដុល្លារអាម៉េរិកនៅពេលខាងមុខនេះ!!