Breaking News

លោក ពូទីន និយាយថា លោកខាងលិចបោះចោលគោលការណ៍ពាណិជ្ជកម្មសេរីរបស់ពិភពលោកទៅក្នុងធុងសំរាម!!

ប្រធានាធិបតីរុស្ស៊ីលោកពូទីន បានអះអាងថា ទណ្ឌកម្មរបស់ប្រទេសលោកខាងលិចគឺជា សម្មិទ្ធផលនៃផលប្រយោជន៍គោលនយោបាយឆ្លៀតឱកាស នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន​ RT ។


ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃចន្ទម្សិលមិញនេះថា ប្រទេសលោកខាងលិចបានបរាជ័យក្នុងការសន្និដ្ឋានអំពីផលវិបាកជាក់ស្តែងនៅពេលដែលពួកគេ ដាក់ចេញនូវវិធានការដាក់ទណ្ឌកម្មមកលើរុស្ស៊ី ហើយពួកគេក៏បានគ្រវែងចោលនូវគោលការណ៍ពាណិជ្ជកម្មសេរីរបស់ពិភពលោកទៅក្នុងធុងសំរាមរួចទៅហើយផងដែរ ។


ថ្លែងនៅក្នុងសន្និសីទស្តីពីឧស្សាហកម្មលោហៈរុស្ស៊ី លោកប្រធានាធិបតីពូទីនបាននិយាយថា វិស័យឧស្សាហកម្មលោហៈមួយនេះនៅតែបន្តប្រឈមមុខទៅនឹងបញ្ហាទណ្ឌកម្មរបស់លោកខាងលិច លោកក៏បានបញ្ជាក់អំពីបញ្ហានៃផលវិបាកក្នុងការចូលទៅកាន់ទីផ្សារបរទេស ហើយខ្លួនក៏ត្រូវបានហាមឃាត់មិនឲ្យទិញឧបករណ៍សម្រាប់បម្រើដល់ឧស្សាហកម្មនេះពីសំណាក់បរទេស ដូចជាឧបករណ៍សម្រាប់ការផលិតដែករមូរ និងដែកថែបសន្លឹកជាដើម ។


ដូចដែលលោកពូទីនបានបញ្ជាក់រួចមកហើយថា ការសម្រេចចិត្តទាំងនេះធ្វើឡើងដោយប្រទេសលោកខាងលិចដើម្បីកេងចំណេញផ្នែកនយោបាយ វាគឺជាការសម្រេចចិត្តបែបឱកាសនិយម និងមិនឆ្លុះបញ្ចាំងពីការពិតនៅក្នុងគោលនយោបាយ និងសេដ្ឋកិច្ចពិភពលោកទាល់តែសោះ ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version