លោក ពូទីន និយាយថា រុស្ស៊ីត្រៀមផ្តល់ជីកសិកម្មរបស់ខ្លួនដោយឥតគិតថ្លៃដល់ប្រទេសកំពុងអភិវឌ្ឍន៍  
Read Time:1 Minute, 46 Second
Views:102

លោក ពូទីន និយាយថា រុស្ស៊ីត្រៀមផ្តល់ជីកសិកម្មរបស់ខ្លួនដោយឥតគិតថ្លៃដល់ប្រទេសកំពុងអភិវឌ្ឍន៍  

0 0

ប្រធានាធិបតីវ្ល៉ាឌីមៀរ ពូទីន បាននិយាយថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជីរុស្សីជាង 300,000 តោនដែលជាប់គាំងនៅក្នុងកំពង់ផែអឺរ៉ុបដល់ប្រទេសកំពុងអភិវឌ្ឍន៍ដោយឥតគិតថ្លៃ ប្រសិនបើអឺរ៉ុបយល់ព្រមបន្ធូរបន្ថយទណ្ឌកម្មបន្ថែមទៀតលើការនាំចេញរបស់រុស្ស៊ី ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។​

ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃក្នុងប្រទេសអ៊ូសបេគីស្ថាន លោកពូទីនបាននិយាយថា អឺរ៉ុបបានដកទណ្ឌកម្មចេញតែផ្នែកខ្លះប៉ុណ្ណោះ ដែលក្រុងម៉ូស្គូនិយាយថា រារាំងលទ្ធភាពលក់ និងបញ្ជូនជីនៅជុំវិញពិភពលោក ។

លោក ពូទីន បាននិយាយថា រុស្ស៊ីស្វាគមន៍ការសម្រេចចិត្តរបស់សហភាពអឺរ៉ុបក្នុងការបន្ធូរបន្ថយទណ្ឌកម្មផ្នែកដឹកជញ្ជូនមួយចំនួនលើការនាំចេញជីរបស់រុស្ស៊ី ប៉ុន្តែបានចោទប្រកាន់ប្លុកនេះថាបានធ្វើសកម្មភាព “អាត្មានិយម” ដោយគ្រាន់តែដកទណ្ឌកម្មសម្រាប់សមាជិករបស់ខ្លួនប៉ុណ្ណោះ ។

លោក ពូទីន បាននិយាយថា រុស្ស៊ីមានជី 300,000 តោន ដែលបច្ចុប្បន្នកំពុងជាប់គាំងនៅក្នុងកំពង់ផែអឺរ៉ុប ដែលទីក្រុងម៉ូស្គូបានត្រៀមខ្លួនរួចជាស្រេចដើម្បីបញ្ជូនទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍ដោយឥតគិតថ្លៃ នៅពេលដែលទណ្ឌកម្មត្រូវបានដកចេញ ។

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post អគ្គីភ័យបានឆាបឆេះអគារការិយាល័យកម្ពស់ជាង២០០ម៉ែត្រ នៅទីក្រុងភាគខាងត្បូងប្រទេសចិន
Next post ចិន​​ដាក់​ទណ្ឌកម្ម​លើ​ប្រធានក្រុមហ៊ុនផលិតអាវុធរបស់​អាម៉េរិក​ដែលធ្វើការ​លក់​អាវុធទៅឲ្យ​តៃវ៉ាន់