លោក ពូទីន និយាយថា ចិន និងរុស្ស៊ីដើរតួនាទីយ៉ាងសំខាន់ក្នុងធានាស្ថិរភាពពិភពលោក
Breaking News

លោក ពូទីន និយាយថា ចិន និងរុស្ស៊ីដើរតួនាទីយ៉ាងសំខាន់ក្នុងធានាស្ថិរភាពពិភពលោក

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS បានរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះក្នុងកិច្ចប្រជុំជាមួយសមភាគីចិនថា “​ទីក្រុងម៉ូស្គូ-ប៉េកាំង” ដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាស្ថិរភាពពិភពលោក និងក្នុងតំបន់ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

ថ្លែងនៅក្នុងកិច្ចប្រជុំត្រីភាគីជាមួយមេដឹកនាំចិន និងម៉ុងហ្គោលី នៅខាងក្រៅកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ នៅទីក្រុង Samarkand ប្រទេសអូបេគីស្ថាន លោក ​ Putin ថា ប្រទេសទាំងបីបានចែករំលែកជំហរលើបញ្ហាភាគច្រើន ហើយថាវាមានសារៈសំខាន់ក្នុងការបង្កើន ការប្រើប្រាស់រូបិយប័ណ្ណជាតិក្នុងការទូទាត់។

Leave a Reply

Your email address will not be published. Required fields are marked *