Breaking News

លោក បៃដិន បានចុះហត្ថលេខាលើច្បាប់កាត់បន្ថយអតិផរណា!!

លោកប្រធានាធិបតី បៃដិន បានចុះហត្ថលេខាលើច្បាប់កាត់បន្ថយអតិផរណា ដើម្បីដើរឆ្ពោះទៅមុខក្នុងការប្រយុទ្ធប្រឆាំងទៅនឹងវិបត្តិពិភពលោក និងកាត់បន្ថយអតិផរណា នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក បៃដិន បានចុះហត្ថលេខាលើច្បាប់កាត់បន្ថយអតិផរណា គឺជាច្បាប់ដែលមានគោលបំណងប្រយុទ្ធប្រឆាំងទៅនឹងវិបត្តិសកលដ៏មានតម្លៃបំផុតក្នុងប្រវត្តិសាស្ត្រអាម៉េរិក ។

ក្នុងពិធីចុះហត្ថលេខានៅសេតវិមានលោក បៃដិន បាននិយាយថា “ជាមួយនឹងច្បាប់នេះ ពលរដ្ឋអាម៉េរិកគឺជាអ្នកឈ្នះ” លោកក៏បានបញ្ជាក់ថា ច្បាប់នេះជាឱកាសដ៏សំខាន់សម្រាប់សហរដ្ឋអាម៉េរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងវិបត្តិការប្រែប្រួលអាកាសធាតុ លើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន និងជួយកាត់បន្ថយឱនភាពថវិកា ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version