លោក បៃដិន នឹងទៅបំពេញទស្សនកិច្ចនៅវៀតណាមនៅពាក់កណ្ដាលខែកញ្ញានេះ
Asia USA

លោក បៃដិន នឹងទៅបំពេញទស្សនកិច្ចនៅវៀតណាមនៅពាក់កណ្ដាលខែកញ្ញានេះ

ប្រធានាធិបតីសហរដ្ឋអាម៉េរិក ចូ បៃដិន នឹងធ្វើដំណើរទៅកាន់ប្រទេសវៀតណាមនៅខែកញ្ញានេះ ដើម្បីជួបជាមួយមេដឹកនាំបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាច លោក Nguyen Phu Trong និងមេដឹកនាំវៀតណាមដទៃទៀត នេះបើតាមសេតវិមានបានប្រកាសកាលពីថ្ងៃចន្ទ ។

លោក បៃដិន នឹងមកដល់ទីក្រុងហាណូយនៅថ្ងៃទី ១០ ខែកញ្ញាបន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់មេដឹកនាំ G20 នៅប្រទេសឥណ្ឌា ។ ដំណើរទស្សនកិច្ចមួយថ្ងៃនៅវៀតណាមកើតឡើង ខណៈដែលក្រុងវ៉ាស៊ីនតោនព្យាយាមទប់ទល់ឥទ្ធិពលរបស់ចិនក្នុងតំបន់។

អ្នកនាំពាក្យសេតវិមានលោកស្រី Karine Jean-Pierre បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក បៃដិន នឹងស្វែងរកឱកាសដើម្បីលើកកម្ពស់កំណើននៃសេដ្ឋកិច្ចវៀតណាមដែលផ្តោតលើបច្ចេកវិទ្យា និងការច្នៃប្រឌិត” ។

សេចក្តីថ្លែងការណ៍បាននិយាយថា ដំណើរទស្សនកិច្ចនេះក៏នឹងផ្តោតលើ ការផ្លាស់ប្តូរការអប់រំ និងកម្មវិធីអភិវឌ្ឍន៍កម្លាំងពលកម្ម ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងការបង្កើនសន្តិភាព វិបុលភាព និងស្ថិរភាពនៅក្នុងតំបន់។

បន្ថែមពីលើទំនាក់ទំនងពាណិជ្ជកម្មជិតស្និទ្ធកាន់តែខ្លាំងឡើង អាម៉េរិក និងវៀតណាមទាំងពីរមានការព្រួយបារម្ភអំពីភាពរឹងមាំរបស់ចិន ។ ការប៉ះទង្គិចគ្នាបាននឹងកំពុងកើនឡើងជាច្រើនឆ្នាំរវាងទីក្រុងប៉េកាំង និងប្រជាជាតិអាស៊ីអាគ្នេយ៍ ជាពិសេសវៀតណាម និងហ្វីលីពីន ជុំវិញការទាមទារដែនសមុទ្រដ៏ធំរបស់ចិននៅសមុទ្រចិនខាងត្បូង ។

សេតវិមានក៏បានប្រកាសថា ដំណើរទស្សនកិច្ចរបស់លោក បៃដិន នេះដើម្បីប្រារព្ធខួបលើកទី២២ នៃការវាយប្រហារថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ មកលើសហរដ្ឋអាម៉េរិក ។

South China Morning Post

Leave a Reply

Your email address will not be published. Required fields are marked *