លោក បៃដិន និយាយ​ថា រុស្ស៊ី​មិន​គួរ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​រដ្ឋគាំទ្រ​ភេរវកម្មដោយសារតែសង្គ្រាមនៅអ៊ុយក្រែននោះ​ទេ
Breaking News

លោក បៃដិន និយាយ​ថា រុស្ស៊ី​មិន​គួរ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​រដ្ឋគាំទ្រ​ភេរវកម្មដោយសារតែសង្គ្រាមនៅអ៊ុយក្រែននោះ​ទេ

ប្រធានាធិបតី​អាម៉េរិក​លោក ចូ​ បៃដិន កាលពី​ថ្ងៃ​ចន្ទ​បាន​និយាយ​ថា រុស្ស៊ី​មិនគួរ​ត្រូវបាន​ចាត់តាំង​ជា​រដ្ឋគាំទ្រភេរវកម្ម​ទេ ដែលជាអ្វីមួយ​ដែល​អ៊ុយក្រែន​បាន​ជំរុញ​ឲ្យអាម៉េរិកចាត់តាំងដូច្នេះចំពេល​មានការ​ឈ្លានពាន​របស់​រុស្ស៊ី ខណៈ​ក្រុង​ម៉ូស្គូ​បាន​ព្រមាន​ថា ​ការដាក់រុស្ស៊ីជារដ្ឋគាំទ្រភេរវកម្មនឹង​ធ្វើឱ្យ​ទំនាក់ទំនង​អាម៉េរិក ​និង​រុស្ស៊ី​បែកបាក់ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

នៅពេលសួរថាតើរុស្ស៊ីគួរត្រូវបានចាត់តាំងជាអ្នកឧបត្ថម្ភរដ្ឋនៃអំពើភេរវកម្មឬយ៉ាងណានោះ លោក បៃដិន បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា “ទេ”។

សមាជិក​សភា​អាម៉េរិក​មួយ​ចំនួន​ក៏​បាន​ជំរុញ​ឲ្យ​មាន​ការ​តែងតាំង​រុស្ស៊ីជារដ្ឋគាំទ្រភេរវកម្មដែរ ។

Leave a Reply

Your email address will not be published. Required fields are marked *