លោកប្រធានាធិបតី ចូ បៃដិន វ័យ 79ឆ្នាំ ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា លោកបានកើតជំងឺកូវីដ19 ជាលើកដំបូងកាលពីថ្ងៃទី21 ខែកក្កដា ឆ្នាំ2022 ដោយលោកមានអាការៈស្រាលតែប៉ុណ្ណោះ ក្រោយមកលោកក៏ត្រូវបានព្យាបាលរហូតដល់ជាសះស្បើយ បន្ទាប់ពីលទ្ធផលនៃការធ្វើតេស្ដរកមេរោគកូវីដ19 ដល់ទៅ 4ដងនៅចន្លោះថ្ងៃអង្គារដល់ថ្ងៃសុក្រកាលពីសប្តាហ៍មុនបានបញ្ជាក់ថា គាត់អវិជ្ជមានកូវីដ19 ។ គាត់បានធ្វើតេស្តវិជ្ជមានកូវីដ19 សារជាថ្មីម្តងទៀតនៅថ្ងៃសៅរ៍ ទី30 ខែកក្កដា ឆ្នាំ2022 ម្សិលមិញនេះ ។ ទោះយ៉ាងណាក៏ដោយ ការឆ្លងមេរោគលើកចុងក្រោយនេះ លោក បៃដិន បាននិយាយថា គាត់មិនមានរោគសញ្ញាអ្វីធ្ងន់ធ្ងរនោះទេ ប៉ុន្តែលោកនឹងនៅដាច់ដោយឡែកពីគេដើម្បីសុវត្ថិភាពអ្នករាល់គ្នានៅជុំវិញខ្លួនលោក ។

Breaking News
លោក បៃដិន ធ្វើតេស្តវិជ្ជមានកូវីដសារជាថ្មីម្តងទៀត បន្ទាប់ពីទើបតែជាប៉ុន្មានថ្ងៃមុន!!
- by admin
- July 31, 2022
- 0 Comments
- Less than a minute
- 93 Views
- 1 year ago
share