លោក បៃដិន ថ្កោលទោសភាពជ្រុលនិយមរបស់លោក ត្រាំ ថាជាសត្រូវនៃលទ្ធិប្រជាធិបតេយ្យ
Read Time:2 Minute, 9 Second
Views:120

លោក បៃដិន ថ្កោលទោសភាពជ្រុលនិយមរបស់លោក ត្រាំ ថាជាសត្រូវនៃលទ្ធិប្រជាធិបតេយ្យ

0 0

ប្រធានាធិបតីសហរដ្ឋអាម៉េរិកបច្ចុប្បន្ន ថ្កោលទោសអតីតប្រធានាធិបតីអាណត្តិមុនថា “ជាមនុស្សជ្រុលនិយម” ដែលបានបណ្តុះនូវផ្នត់គំនិតបង្កគ្រោះថ្នាក់ដល់លទ្ធិប្រជាធិបតេយ្យ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

លោកប្រធានាធិបតី ចូ បៃដិន បានធ្វើសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ដោយបានវាយប្រហារលើអតីតប្រធានាធិបតី ដូណាល់ ត្រាំ និងអ្នកគាំទ្ររបស់គាត់ ដែលមានមនោគមវិជ្ជានៃអ្វីដែលហៅថា “ធ្វើឱ្យសហរដ្ឋអាម៉េរិកអស្ចារ្យសារជាថ្មីម្ដងទៀត” ដែលជាមនោគមវិជ្ជាប៉ះពាល់យ៉ាងខ្លាំងដល់មូលដ្ឋានទាំងមូលនៃដំណើរការរបស់លទ្ធិប្រជាធិបតេយ្យ ព្រោះមនោគមវិជ្ជានេះបានញុះញង់ឲ្យមានកំហឹង ចលាចល ហើយពោរពេញទៅដោយការភូតភរ ។

លោក ចូ បៃដិន បានបន្តថា ដរាបណាគាត់បន្តធ្វើជាប្រធានាធិបតីរបស់សហរដ្ឋអាម៉េរិក អំពើហិង្សា និងភាពវឹកវរក្នុងសង្គម ដែលបង្កឡើងដោយបញ្ហានយោបាយ ដូចដែលហ្វូងមនុស្សដែលគាំទ្រ ត្រាំ “នឹងមិនអាចកើតឡើងបានឡើយ” ។ ការលុកលុយចូលក្នុងអគាររដ្ឋសភា នៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃទី6 ខែមករា និងការតវ៉ាជាច្រើនដែលបានកើតឡើងជាបន្តបន្ទាប់ ដែលមេដឹកនាំអាម៉េរិកបច្ចុប្បន្នបានហៅថា “ជាការធ្វើឱ្យប្រទេសដើរថយក្រោយតែប៉ុណ្ណោះ” ។

ទន្ទឹមនឹងនេះដែរលោក ចូ បៃដិន បានអំពាវនាវឱ្យសមាជិកនៃគណបក្សសាធារណៈរដ្ឋ ធ្វើការជាមួយគណបក្សប្រជាធិបតេយ្យ ដើម្បីប្រឆាំងទៅនឹង “មនោគមវិជ្ជារបស់ត្រាំ” ក្នុងនយោបាយសហរដ្ឋអាម៉េរិក ដើម្បីកាត់បន្ថយគម្លាតនៃការបែងចែកក្នុងសង្គមសហរដ្ឋអាម៉េរិក ។

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post មហាសេដ្ឋីតៃវ៉ាន់បរិច្ចាគប្រាក់ជាង​ ៣០លានដុល្លារ ដើម្បីបណ្តុះបណ្តាលពលរដ្ឋសម្រាប់ការពារទឹកដី
Next post ចិនចោទបក្សកាន់អំណាចតៃវ៉ាន់ថា ប៉ុនប៉ងបង្កភាពតានតឹងក្រោយការបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់ចិន