លោក បៃដិន ជំរុញឲ្យ​លោក ពូទីន កុំ​​ប្រើ​អាវុធ​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ​នៅ​អ៊ុយក្រែន ទោះបីជារុស្ស៊ីបាក់ទ័ពក៏ដោយ
Read Time:2 Minute, 40 Second
Views:308

លោក បៃដិន ជំរុញឲ្យ​លោក ពូទីន កុំ​​ប្រើ​អាវុធ​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ​នៅ​អ៊ុយក្រែន ទោះបីជារុស្ស៊ីបាក់ទ័ពក៏ដោយ

1 0

ប្រធានាធិបតី​អាម៉េរិក ចូ បៃដិន​ បាន​ជំរុញឲ្យ​ប្រធានាធិបតី​រុស្ស៊ី​លោក វ៉្លាឌីមៀរ ពូទីន កុំ​ឲ្យ​ប្រើ​អាវុធ​នុយក្លេអ៊ែរ ឬ​អាវុធ​គីមី បន្ទាប់ពី​កងទ័ពរបស់លោកហាក់ដូចជាចាញ់ប្រៀប​ក្នុង​ប្រទេស​អ៊ុយក្រែន នេះបើតាមលោក បៃដិន ថ្លែងនៅក្នុង​បទសម្ភាសន៍​របស់ CBS News ដែល​នឹង​ចាក់ផ្សាយ​នៅ​ថ្ងៃអាទិត្យ ។

យោធាអ៊ុយក្រែនបានរុញច្រានកងកម្លាំងរុស្ស៊ីត្រឡប់ក្រោយមកវិញនៅក្នុងការប្រយុទ្ធដូចផ្លេកបន្ទោរនៅភាគឦសាននៃប្រទេសក្នុងសប្តាហ៍នេះ ​។

លោក ពូទីន បានព្រមានថា ទីក្រុងម៉ូស្គូនឹងឆ្លើយតបកាន់តែខ្លាំង ប្រសិនបើកងទ័ពរបស់ខ្លួនត្រូវបានដាក់សម្ពាធបន្ថែមទៀត ដោយបង្កើនក្តីបារម្ភថា នៅពេលណាមួយលោកអាចប្រើមធ្យោបាយមិនធម្មតា ដូចជាអាវុធនុយក្លេអ៊ែរ ឬអាវុធគីមី ។

អ្នកកាសែតបានសួរទៅកាន់លោក បៃដិន​ ថាតើគាត់នឹងនិយាយអ្វីទៅកាន់លោក ពូទីន ប្រសិនបើគាត់កំពុងពិចារណាប្រើអាវុធបែបនេះ ។​ លោក បៃដិន បាននិយាយថា “កុំ។ កុំ កុំ វា​នឹង​ផ្លាស់ប្តូរ​ស្ថានការណ៍​នៃ​សង្គ្រាម​​ ។

លោក បៃដិន បាននិយាយថា ការឆ្លើយតបរបស់សហរដ្ឋអាម៉េរិកនឹងមាន “ផលវិបាក” ប៉ុន្តែបានបដិសេធមិនផ្តល់ព័ត៌មានលម្អិត ។ លោក បៃដិន បាន​និយាយ​ថា ប្រទេស​រុស្សី​នឹង​ក្លាយ​ជា​ប្រទេសឯកោ​ជាង​អ្វី​ដែល​គេ​ធ្លាប់​មាន​ទៅ​ទៀត។ ​

មន្ត្រីរដ្ឋាភិបាលរុស្ស៊ីបានច្រានចោលការលើកឡើងរបស់លោកខាងលិចដែលថាទីក្រុងម៉ូស្គូនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រក្នុងប្រទេសអ៊ុយក្រែន ​។

នៅក្នុងសុន្ទរកថាដែលប្រកាសពីការឈ្លានពានអ៊ុយក្រែននៅថ្ងៃទី 24 ខែកុម្ភៈ លោក ពូទីនបានផ្តល់ការព្រមានឥតលាក់លៀមថា ប្រសិនបើលោកខាងលិចធ្វើអន្តរាគមន៍ក្នុងអ្វីដែលគាត់បានហៅថា “ប្រតិបត្តិការយោធាពិសេស” គាត់អាចប្រើអាវុធនុយក្លេអ៊ែរជាការឆ្លើយតប ។

Happy
Happy
100 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញ ខណៈ​ព្យុះទីហ្វុងដែលមានល្បឿន 270 គីឡូម៉ែត្រក្នុងមួយម៉ោងនឹងវាយប្រហារប្រទេសជប៉ុននៅថ្ងៃនេះ
Next post តារាបាល់ទាត់អង់គ្លេស David Beckham បានឈរតម្រង់ជួររយៈពេល13ម៉ោង ដើម្បីរង់ចាំគោរពវិញ្ញាណក្ខន្ធព្រះបរមសពម្ចាស់ក្សត្រី Elizabeth II