លោក បៃដិន ចុះហត្ថលេខាលើច្បាប់ CHIPS Acts ដោយធ្វើការវិនិយោគប្រាក់ចំនួនជាង 50ពាន់លានដុល្លារអាម៉េរិក ក្នុងការផលិតបន្ទះឈីបនៅក្នុងប្រទេស ដើម្បីបង្កើនការប្រកួតប្រជែងជាមួយចិន!!
Breaking News

លោក បៃដិន ចុះហត្ថលេខាលើច្បាប់ CHIPS Acts ដោយធ្វើការវិនិយោគប្រាក់ចំនួនជាង 50ពាន់លានដុល្លារអាម៉េរិក ក្នុងការផលិតបន្ទះឈីបនៅក្នុងប្រទេស ដើម្បីបង្កើនការប្រកួតប្រជែងជាមួយចិន!!

សហរដ្ឋអាម៉េរិកបានអនុម័តច្បាប់មួយ ដើម្បីគាំទ្រដល់ឧស្សាហកម្មផលិត និងការស្រាវជ្រាវបន្ទះឈីបក្នុងប្រទេស ដោយខ្លួនបានសង្ឃឹមថា នឹងទទួលបានចំណែកទីផ្សារ និងបង្កើនការប្រកួតប្រជែងជាមួយនឹងប្រទេសចិន នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Reuters ។

ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ចូ​ បៃដិន បានចុះហត្ថលេខាលើច្បាប់ CHIPS Acts កាលពីម្សិលមិញថ្ងៃទី 09 ខែសីហា ឆ្នាំ2022 ច្បាប់នេះមានបំណងជំរុញការប្រកួតប្រជែងរបស់សហរដ្ឋអាម៉េរិកនៅក្នុងឧស្សាហកម្ម semiconductor ដែលពិភពលោកបានប្រឈមមុខទៅនឹងបញ្ហាកង្វះខាតបន្ទះឈីបអស់មួយរយៈកន្លងមកនេះ ។

ច្បាប់នេះនឹងបែងចែកថវិកាចំនួន 52700លានដុល្លារ​ ជាការលើកស្ទួយដល់ការផលិត និងការស្រាវជ្រាវបច្ចេកវិទ្យាបន្ទះឈីបនៅក្នុងសហរដ្ឋអាម៉េរិក ។

Leave a Reply

Your email address will not be published. Required fields are marked *