លោក ត្រាំ និយាយថា អ៊ុយក្រែនគួរតែកាត់ដីគ្រីមៀរឲ្យរុស្ស៊ី ឬប្រកាសមិនចូលរួមជាមួយណាតូ ដើម្បីទប់ស្កាត់សង្រ្គាម!!
Breaking News

លោក ត្រាំ និយាយថា អ៊ុយក្រែនគួរតែកាត់ដីគ្រីមៀរឲ្យរុស្ស៊ី ឬប្រកាសមិនចូលរួមជាមួយណាតូ ដើម្បីទប់ស្កាត់សង្រ្គាម!!

លោក ដូណាល់ ត្រាំ បានស្នើថាអ៊ុយក្រែនគួរតែធ្វើកិច្ចព្រមព្រៀងជាមួយប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន ដើម្បីទប់ស្កាត់រុស្ស៊ីឈ្លានពានប្រទេស នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Newsweek ។

​អតីតប្រធានាធិបតីបានស្នើថាអ៊ុយក្រែនអាច “បោះបង់ចោល” ទឹកដីគ្រីមៀដែលត្រូវបានបញ្ចូលដោយរុស្ស៊ីក្នុងឆ្នាំ 2014 ឬយល់ព្រមមិនចូលរួមជាមួយណាតូ ។

លោក ត្រាំ បាននិយាយថា “ពួកគេអាចបោះបង់ចោលគ្រីមៀ ។ ពួកគេអាចធ្វើអ្វីមួយជាមួយណាតូ “មិនអីទេ យើងនឹងមិនចូលរួមជាមួយណាតូទេ” ​ ព្រោះខ្ញុំជឿថាពូទីនចង់ធ្វើកិច្ចព្រមព្រៀង” ។

Leave a Reply

Your email address will not be published. Required fields are marked *