Breaking News

លោក ត្រាំ ដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រសួងយុត្តិធម៌សហរដ្ឋអាម៉េរិក ជុំវិញការវាយឆ្មក់ឆែកឆេរផ្ទះរបស់លោក

លោក ត្រាំ ដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រសួងយុត្តិធម៌សហរដ្ឋអាម៉េរិក សុំឱ្យតុលាការផ្អាកការស៊ើបអង្កេតលើឯកសារដែលរឹបអូសដោយ FBI ពីការវាយឆ្មក់នៅផ្ទះរបស់លោក

ក្រុមអ្នកច្បាប់របស់អតីតប្រធានាធិបតីរបស់សហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ  ដាក់ញត្តិទៅកាន់តុលាការសហព័ន្ធរបស់ខ្លួន ដោយស្នើឱ្យចៅក្រមតែងតាំងអ្នកជំនាញពិសេស (Special Master) ឬមេធាវីភាគីទីបីដ៏មានអព្យាក្រឹតភាព ដើម្បីត្រួតពិនិត្យឯកសារទាំងអស់ រួមទាំងឯកសារសម្ងាត់ដែលមន្ត្រី FBI បានរឹបអូសដោយការឆ្មក់ចូលផ្ទះវិស្សមកាលដ៏ប្រណីត Mar-a-Lago របស់គាត់កាលពីថ្ងៃទី8 សីហាកន្លងទៅ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC ។

ក្រុមអ្នកច្បាប់ខាងលើក៏បានស្នើឲ្យចៅក្រមរបស់ក្រសួងយុត្តិធម៌ផ្អាកការស៊ើបអង្កេត ពាក់ព័ន្ធជាមួយនឹងភស្តុតាងឯកសារទាំងអស់ រហូតដល់មានការត្រួតពិនិត្យរួចរាល់ពីសំណាក់អ្នកជំនាញពិសេសជាមុនសិន ។ ពួកគេក៏បានស្នើឱ្យមានការពិចារណាផងដែរថា រាល់ឯកសារដែលរឹបអូសដោយ FBI ត្រូវបានការពារដែលអាចជឿទុកចិត្តបានដែរឬយ៉ាងណា ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version