លោក ដូណាល់ ត្រាំ ចេញការព្រមានអំពីសង្គ្រាមលោកលើកទី 3 បន្ទាប់ពីលោក ពូទីន ប្រកាសកេណ្ឌទ័ព៣០០,០០០នាក់ទៅប្រយុទ្ធនៅអ៊ុយក្រែន
Breaking News

លោក ដូណាល់ ត្រាំ ចេញការព្រមានអំពីសង្គ្រាមលោកលើកទី 3 បន្ទាប់ពីលោក ពូទីន ប្រកាសកេណ្ឌទ័ព៣០០,០០០នាក់ទៅប្រយុទ្ធនៅអ៊ុយក្រែន

ជម្លោះនៅអ៊ុយក្រែនអាចនឹងក្លាយជាសង្គ្រាមលោកលើកទី៣ នេះបើតា​មអតីតប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានព្រមានកាលពីថ្ងៃពុធ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ​ ពូទីន បាននិយាយថា ទីក្រុងម៉ូស្គូនឹងប្រើប្រាស់គ្រប់មធ្យោបាយចាំបាច់ដើម្បីការពារខ្លួនចំពោះមុខការគំរាមកំហែងដល់បូរណភាពទឹកដីរបស់ខ្លួន ។

ដោយសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់ Truth Social អតីតប្រធានាធិបតីបាននិយាយថាជម្លោះអ៊ុយក្រែនដែលបានចាប់ផ្តើមបន្ទាប់ពីប្រទេសរុស្ស៊ីបានចាប់ផ្តើមការវាយលុកយោធារបស់ខ្លួននៅចុងខែកុម្ភៈ “មិនគួរកើតឡើងទេ” ។

លោក ត្រាំ បានអះអាងថា ប្រសិនបើលោកនៅតែស្ថិតក្នុងសេតវិមាន នោះសង្រ្គាមនឹងមិនអាចផ្ទុះឡើងរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវឡើយ។

លោក​បាន​បន្ថែម​ថា​៖ «​ដូច​ដែល​ខ្ញុំ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​មួយ​រយៈ​នេះ​សង្រ្គាមនៅអ៊ុយក្រែន​អាច​នឹង​បញ្ចប់​ទៅ​ជា​សង្គ្រាម​លោក​លើក​ទី ៣»។

កាលពីថ្ងៃពុធ លោក ពូទីន បានប្រកាសពីការកេណ្ឌទ័ពបម្រុងប្រហែល 300,000 ដែលត្រូវបានកោះហៅឱ្យចូលបម្រើជាយោធាសកម្ម ។ មេដឹកនាំរុស្ស៊ីក៏បានព្រមានថា ទីក្រុងម៉ូស្គូ «នឹងប្រើគ្រប់មធ្យោបាយដើម្បីការពារប្រជាជនរបស់យើង» រួមទាំងអាវុធនុយក្លេអ៊ែរ បើចាំបាច់ ។

លោកពូទីនបានទទូចថា “នេះមិនមែនជាការនិយាយកុហកទេ” ដោយនិយាយថាប្រទេសរុស្ស៊ីនឹងប្រើ “មធ្យោបាយដែលមានទាំងអស់” ដើម្បីការពារឯករាជ្យភាពនិងសន្តិសុខរបស់ខ្លួន ។

ប្រភព ៖ RT

Leave a Reply

Your email address will not be published. Required fields are marked *