លោក ចូ បៃដិន គ្រោងកំណត់ការនាំចេញបន្ទះឈីប និងឧបករណ៍ផលិតក្នុងវិស័យ semiconductorsទៅកាន់ប្រទេសចិន
Read Time:1 Minute, 16 Second
Views:93

លោក ចូ បៃដិន គ្រោងកំណត់ការនាំចេញបន្ទះឈីប និងឧបករណ៍ផលិតក្នុងវិស័យ semiconductorsទៅកាន់ប្រទេសចិន

0 0

រដ្ឋាភិបាលសហរដ្ឋអាម៉េរិកដែលដឹកនាំដោយប្រធានាធិបតី ចូ បៃដិន គ្រោងកំណត់ការនាំចេញបន្ទះឈីប និងឧបករណ៍ផលិតក្នុងវិស័យ semiconductors ប្រើប្រាស់សម្រាប់បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) ទៅកាន់ប្រទេសចិន ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។​

ប្រភពបានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មអាម៉េរិកមានគោលបំណងបង្កើតនូវច្បាប់ថ្មី ផ្អែកលើការរឹតបន្តឹងផ្សេងៗ ជាមួយនឹងក្រុមហ៊ុនអាម៉េរិកចំនួន3គឺ KLA Corp, Lam Research Corp និង Applied Materials, Inc.

ខ្លឹមសារនៃលិខិតដែលក្រុមហ៊ុនទាំង3ទទួលបាន ចែងថារដ្ឋាភិបាលសហរដ្ឋអាម៉េរិកបានហាមឃាត់ក្រុមហ៊ុននានាពីការនាំចេញឧបករណ៍ផលិតបន្ទះឈីបទៅកាន់រោងចក្រចិន ដែលផលិតគ្រឿងអេឡិចត្រូនិកទំនើបបំផុតកម្រិតក្រោម 14 nanometers ហើយរាល់ក្រុមហ៊ុនដែលអាចនាំចេញបាន លុះត្រាតែពួកគេទទួលបានអាជ្ញាប័ណ្ណពីក្រសួងពាណិជ្ជកម្មសហរដ្ឋអាម៉េរិកជាមុនសិន ។

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
100 %

Leave a Reply

Your email address will not be published.

Previous post នាយក​រដ្ឋមន្ត្រី​អា​មេ​នី​និយាយ​ថា ទាហាន​អា​មេ​នី ​៤៩​ នាក់​បាន​ស្លាប់​ក្នុង​ការ​ប៉ះ​ទង្គិច​ជាមួយ​អា​ស៊ែ​បៃ​ហ្សង់
Next post ហ្វីលីពីនប្រាប់តុលាការឧក្រិដ្ឋកម្មពិភពលោកឱ្យបញ្ចប់សំណុំរឿងសង្រ្គាមគ្រឿងញៀន