លោកស្រី Pelosi ភ្លាត់មាត់សរសើរប្រទេសចិនថា ជាប្រទេសដែលមានសេរីភាពបំផុតមួយនៅក្នុងពិភពលោក!!
Breaking News

លោកស្រី Pelosi ភ្លាត់មាត់សរសើរប្រទេសចិនថា ជាប្រទេសដែលមានសេរីភាពបំផុតមួយនៅក្នុងពិភពលោក!!

ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាម៉េរិកលោកស្រី Nancy Pelosi បាននិយាយភ្លាត់មាត់កាលពីថ្ងៃអង្គារថា ប្រទេសចិនគឺជាសង្គមដែលមានសេរីភាពបំផុតមួយនៅក្នុងពិភពលោក នៅក្នុងបទសម្ភាសន៍ដំបូងក្រោយពីគាត់ត្រលប់ពីធ្វើទស្សនកិច្ចនៅតៃវ៉ាន់នាពេលកម្លងមកនេះ ។

បទសម្ភាសន៍ក្នុងកម្មវិធី TODAY របស់ប៉ុស្តទូរទស្សន៍ NBC’s លោកស្រី Pelosi មិនគ្រាន់តែចេញមុខគាំទ្រគោលនយោបាយចិនតែមួយនោះទេ ប៉ុន្តែលោកស្រីក៏បានភ្លាត់មាត់និយាយខុសដោយចៃដន្យរហូតត្រូវគេចំអកពេញពិភពអ៊ីនធឺណិត ។

“យើងបន្តគាំទ្រគោលនយោបាយចិនតែមួយ យើងបានទៅទីនោះដើម្បីបញ្ជាក់ថាស្ថានភាពបច្ចុប្បន្នគឺជាគោលការណ៍របស់យើង មិនមានភាពខុសគ្នាពីពេលមុននោះទេ ចិនគឺជាសង្គមដែលមានសេរីបំផុតមួយក្នុងពិភពលោក ខ្ញុំមិនបាននិយាយវាដោយខ្លួនឯងទេ វាចេញមកពី Freedom House ពួកគេមានប្រជាជនដែលមានភាពក្លាហានខាងលទ្ធិប្រជាធិបតេយ្យ” នេះគឺជាសម្ដីរបស់លោកស្រី Pelosi ដែលបានលើកឡើងនៅពេលនោះ ។

Leave a Reply

Your email address will not be published. Required fields are marked *