លោកស្រី Pelosi បាននិយាយថា ប្រទេសចិនមិនអាចរារាំងមេដឹកនាំពិភពលោកពីការធ្វើដំណើរទៅកាន់កោះតៃវ៉ាន់បាននោះទេ!!
Breaking News

លោកស្រី Pelosi បាននិយាយថា ប្រទេសចិនមិនអាចរារាំងមេដឹកនាំពិភពលោកពីការធ្វើដំណើរទៅកាន់កោះតៃវ៉ាន់បាននោះទេ!!

ប្រធានសភាតំណាងសហរដ្ឋអាម៉េរិក លោកស្រី Nancy Pelosi បាននិយាយកាលពីថ្ងៃពុធថា ប្រទេសចិនមិនអាចរារាំងមេដឹកនាំពិភពលោកពីការធ្វើដំណើរទៅកាន់កោះតៃវ៉ាន់បានទេ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

លោក Pelosi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “គួរឱ្យសោកស្តាយ តៃវ៉ាន់ត្រូវបានរារាំងមិនឱ្យចូលរួមក្នុងកិច្ចប្រជុំជាសកលរបស់អង្គការសុខភាពពិភពលោក ដែលប្រារព្វឡើងនាពេលថ្មីៗនេះ ដោយសារតែការជំទាស់ដោយបក្សកុម្មុយនិស្តចិន” ។

“ខណៈពេលដែលពួកគេអាចរារាំងតៃវ៉ាន់ពីការបញ្ជូនមេដឹកនាំរបស់ខ្លួនទៅវេទិកាពិភពលោក ប៉ុន្តែពួកគេមិនអាចរារាំងមេដឹកនាំពិភពលោក ឬនរណាម្នាក់ពីការធ្វើដំណើរទៅកាន់តៃវ៉ាន់ ដើម្បីគោរពលទ្ធិប្រជាធិបតេយ្យដែលកំពុងរីកចម្រើនរបស់តៃវ៉ាន់ ដើម្បីបញ្ជាក់ពីជោគជ័យជាច្រើនរបស់តៃវ៉ាន់ និងដើម្បីបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើងក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយតៃវ៉ាន់ ” ។

Leave a Reply

Your email address will not be published. Required fields are marked *