លោកស្រី Pelosi ចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់តំបន់អាស៊ី ដើម្បីត្រៀមជួបមេដឹកនាំសិង្ហបុរីនាថ្ងៃចន្ទ ទី01 ខែសីហា ឆ្នាំ2022 នេះ ខណៈមានដំណឹងថា លោកស្រីនឹងធ្វើដំណើរទៅកាន់កោះតៃវ៉ាន់នៅថ្ងៃយប់ស្អែក(ថ្ងៃទី 2 ខែ សីហា)!!
Breaking News

លោកស្រី Nancy Pelosi ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាម៉េរិក គ្រោងនឹងធ្វើទស្សនកិច្ចនៅក្នុងប្រទេសសិង្ហបុរីនៅថ្ងៃនេះ (ថ្ងៃចន្ទ ទី១ ខែសីហា ឆ្នាំ2022) ដើម្បីចូលរួមកិច្ចប្រជុំជាមួយមេដឹកនាំសិង្ហបុរី និងមន្ត្រីជាន់ខ្ពស់ដទៃទៀត ​ ខណៈមានដំណឹងថា លោកស្រីនឹងធ្វើដំណើរទៅកាន់កោះតៃវ៉ាន់នៅថ្ងៃយប់ស្អែក(ថ្ងៃទី 2 ខែ សីហា) ស្របពេលដែលចិនបានបង្ហាញនូវអាកប្បកិរិយាប្រឆាំងដាច់ខាតមិនឲ្យលោកស្រីធ្វើទស្សនកិច្ចក្នុងកោះមួយដែលចិនចាត់ទុកថាជាដែនដីរបស់ខ្លួនបាននោះឡើយ ។

អ្នកនាំពាក្យក្រសួងការបរទេសសិង្ហបុរីបានបង្ហើបឲ្យដឹងដូច្នេះថា សម្រាប់ដំណើរទស្សនកិច្ចរយៈពេល2ថ្ងៃរបស់លោកស្រី Pelosi ដោយលោកស្រីគ្រោងនឹងជួបជាមួយប្រធានាធិបតីសិង្ហបុរី Halima Yakov និងនាយករដ្ឋមន្ត្រីសិង្ហបុរី Lee Hsien Loong ព្រមទាំងរដ្ឋមន្ត្រីមកពីក្រសួងនានារបស់សិង្ហបុរី លោកស្រីក៏នឹងចូលរួមពិធីជប់លៀងពិសារភោជនីយអាហារជាមួយសភាពាណិជ្ជកម្មអាម៉េរិកនៅសិង្ហបុរីនៅរសៀលថ្ងៃទី1សីហានេះផងដែរ ។

Leave a Reply

Your email address will not be published. Required fields are marked *