លោកស្រី Nancy Pelosi ថ្កោលទោសការវាយប្រហារដោយខុសច្បាប់របស់អាស៊ែបៃហ្សង់មកលើអាមេនី
Breaking News

លោកស្រី Nancy Pelosi ថ្កោលទោសការវាយប្រហារដោយខុសច្បាប់របស់អាស៊ែបៃហ្សង់មកលើអាមេនី

ប្រធានសភាតំណាងរាស្រ្តអាម៉េរិកលោកស្រី Nancy Pelosi នៅថ្ងៃអាទិត្យនេះបានថ្កោលទោសយ៉ាងខ្លាំងនូវអ្វីដែលលោកស្រីបាននិយាយថាជាការវាយប្រហារតាមព្រំដែនដោយខុសច្បាប់ពីសំណាក់ប្រទេសអាស៊ែបៃហ្សង់មកលើប្រទេសអាមេនី ​ដែលបានបង្កឱ្យមានការប៉ះទង្គិចគ្នាហើយបណ្ដាលឲ្យមនុស្សជាង 200 នាក់ត្រូវបានសម្លាប់ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

លោកស្រី Pelosi បាននិយាយថាការធ្វើដំណើររបស់លោកស្រីទៅកាន់ប្រទេសអាមេនីមានសារៈសំខាន់ជាពិសេសបន្ទាប់ពីការវាយប្រហារដោយខុសច្បាប់ និងការសម្លាប់មនុស្សដោយអាស៊ែបៃហ្សង់មកលើអាមេនី ។

លោកស្រី Pelosi បាននិយាយថា “យើងថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារទាំងនោះ” ។ លោកស្រី​បាន​និយាយ​ថា វា​ច្បាស់​ណាស់​ថា​ការ​ប្រយុទ្ធ​គ្នា​តាម​ព្រំដែន​ត្រូវ​បាន​បង្កឡើង​ដោយ​ការ​វាយ​ប្រហារ​របស់អាស៊ែបៃហ្សង់មកលើ​ប្រទេស​អាមេនី ។

Leave a Reply

Your email address will not be published. Required fields are marked *