Breaking News

លោកស្រី Nancy Fazer រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់ ដឹងខ្លួនខុស បន្ទាប់ពីខ្លួនបានសម្ដែងអារម្មណ៍រំភើបរីករាយ និងកាន់តែស្រាសំប៉ាញ ពេលទស្សនកិច្ចអ៊ុយក្រែន ទាំងដែលប្រទេសនេះកំពុងមានសង្គ្រាម!!

លោកស្រី Nancy Fazer រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់ មានវិប្បដិសារីក្រោយពី មានការបង្ហោះរូបភាពអំពីអារម្មណ៍រំភើបរីករាយ និងកាន់កែវស្រាសំប៉ាញរបស់លោកស្រី ក្នុងអំឡុងពេលទស្សនកិច្ចនៅក្នុងប្រទេសអ៊ុយក្រែន នៅចុងខែកក្កដាកន្លងមកនេះ ទាំងដែលប្រទេសនេះកំពុងជួបទៅនឹងវិបត្តិសង្គ្រាមក៏ដោយ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន RT ។

“ខ្ញុំសុំទោសចំពោះរូបភាពនេះ” លោកស្រី Fazer បាននិយាយកាលពីថ្ងៃអង្គារបន្ទាប់ពីគាត់ត្រូវបានសួរនាំអំពីបញ្ហានេះក្នុងអំឡុងពេលផ្សាយបន្តផ្ទាល់របស់ស្ថានីយទូរទស្សន៍ RND ដោយលោកស្រីបានបញ្ជាក់ថា “ពិតណាស់វាមិនសមរម្យនោះទេ” ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់រងការរិះគន់យ៉ាងខ្លាំងពីសំណាក់គណបក្សរបស់លោកស្រី និងគណបក្សប្រឆាំង បន្ទាប់ពីមានការប្រទះឃើញនូវរូបភាពលោកស្រី និងរដ្ឋមន្ត្រីក្រសួងការងារអាល្លឺម៉ង់លោក Hubertus Hale ជាមួយឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅអ៊ុយក្រែនលោកស្រី Anka Feldhusen សម្ដែងអារម្មណ៍រំភើបរីករាយ កាន់កែវស្រាសំប៉ាញផឹកជាមួយលោក Vitaly Klitschko អភិបាលនៃទីក្រុងគៀវនៅវ៉េរ៉ង់ដាមួយកន្លែង ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version