លោកស្រី Liz Truss ប្រកាសពន្លឿនដំណោះស្រាយនៃវិបត្តិថាមពល និងមានទំនុកចិត្តខ្ពស់ក្នុងការដឹកនាំចក្រភពអង់គ្លេសដើម្បីជំនះឧបសគ្គនានាឱ្យបាន
Read Time:2 Minute, 1 Second
Views:76

លោកស្រី Liz Truss ប្រកាសពន្លឿនដំណោះស្រាយនៃវិបត្តិថាមពល និងមានទំនុកចិត្តខ្ពស់ក្នុងការដឹកនាំចក្រភពអង់គ្លេសដើម្បីជំនះឧបសគ្គនានាឱ្យបាន

0 0

កាលពីម្សិលមិញ (ថ្ងៃទី06 ខែកញ្ញា) លោក Liz Truss នាយករដ្ឋមន្ត្រីថ្មីនៃចក្រភពអង់គ្លេសបានសន្យាថា នឹងពន្លឿនការដោះស្រាយវិបត្តិថាមពលនៅក្នុងសុន្ទរកថាដំបូង ក្នុងនាមជាមេដឹកនាំប្រទេស គាត់មានទំនុកចិត្តថា រដ្ឋាភិបាលថ្មីនឹងដឹកនាំចក្រភពអង់គ្លេសជំនះបញ្ហាប្រឈមនានាឱ្យបាន ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNBC ។

លោកស្រីបាននិយាយថា រដ្ឋាភិបាលថ្មីនឹងដោះស្រាយបញ្ហានៃការកើនឡើងយ៉ាងខ្លាំងនូវតម្លៃថាមពល ដែលមូលហេតុចម្បងគឺ មកពីឥទ្ធិពលនៃសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន ថែមទាំងនឹងធានាឱ្យបាននូវឃ្លាំងស្តុកប្រេងឥន្ធនៈ ដើម្បីទប់ស្កាត់កង្វះខាតថាមពល រួមទាំងការកែទម្រង់ប្រព័ន្ធសុខភាពសាធារណៈ និងបែងចែកថវិកាជាង100ពាន់លានផោន ដើម្បីកាត់បន្ថយវិបត្តិក្នុងជីវភាពរស់នៅដែលកំពុងកើតឡើងក្នុងប្រទេសនាពេលនេះផងដែរ ។

លោកស្រី Liz Truss បានបញ្ជាក់ថា “ខ្ញុំនឹងធ្វើការដោះស្រាយវិបត្តិថាមពលដែលបណ្តាលមកពីសង្គ្រាមដែលលោក វ្ល៉ាឌីមៀរ ពូទីន បង្កឡើងនៅក្នុងសប្តាហ៍នេះ យើងនឹងធ្វើការគ្រប់គ្រងលើការចំណាយលើប្រភពថាមពល និងធានាឱ្យបាននូវឃ្លាំងស្តុកប្រេងឥន្ធនៈ ដើម្បីបំពេញ និងគាំទ្ររាល់ការចំណាយផ្សេងៗនៅពេលអនាគតខាងមុខនេះ” ។ លោកស្រីបានបន្តថា “ខ្ញុំមានទំនុកចិត្តថា យើងនឹងអាចជម្នះរាល់បញ្ហាបាន យើងអាចស្តារសេដ្ឋកិច្ចឡើងវិញ ហើយយើងរួមគ្នាបង្កើតចក្រភពអង់គ្លេសដ៏ស្រស់ស្អាតដ៏ទំនើបមួយនេះ” ។

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post សហរដ្ឋអាម៉េរិកនឹងបាញ់សាកល្បងមីស៊ីលអន្តរទ្វីប Minuteman III (ICBM)នៅថ្ងៃពុធនេះ ហើយអាម៉េរិកក៏បានជូនដំណឹងដល់រដ្ឋាភិបាលរុស្ស៊ីជាមុនផងដែរ
Next post ចិន​យល់ព្រម​បង់ថ្លៃ​ឧស្ម័នឲ្យ​រុស្ស៊ី​ជាប្រាក់​រូបល និងប្រាក់​យន់ជំនួសឲ្យប្រាក់ដុល្លារអាម៉េរិក