លោកស្រី Angela Merkel បានហៅសង្រ្គាមដែលបានបង្កឡើងដោយរុស្ស៊ីថា “ព្រៃផ្សៃបំផុត” នៅក្នុងសុន្ទរកថាដំបូងចាប់តាំងពីការចាកចេញពីតំណែងរបស់លោកស្រី ។
Breaking News

លោកស្រី Angela Merkel បានហៅសង្រ្គាមដែលបានបង្កឡើងដោយរុស្ស៊ីថា “ព្រៃផ្សៃបំផុត” នៅក្នុងសុន្ទរកថាដំបូងចាប់តាំងពីការចាកចេញពីតំណែងរបស់លោកស្រី ។

អតីតអធិការបតីអាល្លឺម៉ង់ Angela Merkel បានថ្កោលទោសយ៉ាងខ្លាំងចំពោះសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន យោងតាមការថ្លែងនៅក្នុងសុន្ទរកថាសាធារណៈដំបូងរបស់លោកស្រីចាប់តាំងពីចូលនិវត្តន៍កាលពីខែធ្នូឆ្នាំទៅ ។ Angela Merkel ពិពណ៌នាអំពីការលុកលុយរបស់រុស្ស៊ីមកលើអ៊ុយក្រែនថា “សង្រ្គាមដ៏ព្រៃផ្សៃបំផុតដោយការឈ្លាន ពានរបស់រុស្ស៊ី” យើងត្រូវចាត់ទុកថាជា “ការរំលោភយ៉ាងជាក់ស្តែងបំផុតលើច្បាប់អន្តរជាតិ” ហើយវាក៏ជាសង្គ្រាមដ៏អាក្រក់មួយនៅក្នុងទ្វីបអឺរ៉ុបរាប់ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ ។ “ខ្ញុំឈរនៅជាមួយអ៊ុយក្រែន អ៊ុយក្រែនត្រូវបានវាយប្រហារ និងឈ្លានពានដោយរុស្ស៊ី” អតីតមេដឹកនាំរូបនេះបាននិយាយនៅក្នុងព្រឹត្តិការណ៍សហជីពអាល្លឺម៉ង់នៅក្នុងទីក្រុងប៊ែកឡាំងកាលពីយប់ថ្ងៃពុធថា សិទ្ធិការពារជាតិរបស់អ៊ុយក្រែនគឺមិនអាចប្រកែកបានឡើយ ។

ប្រភព ៖

CNBC

Leave a Reply

Your email address will not be published. Required fields are marked *