តុលាការនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយយោធាបានកាត់ទោសមេដឹកនាំដែលត្រូវបានទម្លាក់លោកស្រី Aung San Suu Kyi ឱ្យជាប់ពន្ធនាគាររយៈពេលប្រាំមួយឆ្នាំបន្ថែមទៀត ថ្ងៃចន្ទនេះ បន្ទាប់ពីបានរកឃើញថាលោកស្រីមានកំហុសនៅក្នុងសំណុំរឿងពុករលួយចំនួនបួន នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuter ។
ម្ចាស់ជ័យលាភីណូបែលអាយុ ៧៧ ឆ្នាំ រូបនេះត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តិយ៉ាងតិចចំនួន ១៨ រាប់ចាប់ពីអំពើពុករលួយរហូតដល់ការរំលោភលើការបោះឆ្នោត ដោយអាចជាប់ពន្ធនាគារអតិបរមាជិត ១៩០ ឆ្នាំ ។
លោកស្រី ស៊ូជី បានហៅការចោទប្រកាន់នេះថាមិនសមហេតុផល ហើយបដិសេធរាល់ការចោទប្រកាន់មកលើលោកស្រី ។