លោកពូទីន និយាយព្រមានអ៊ុយក្រែនប្រកបដោយស្នាមញញឹមថា សង្រ្គាមអាចកាន់តែធ្ងន់ធ្ងរជាងនេះ
Breaking News

លោកពូទីន និយាយព្រមានអ៊ុយក្រែនប្រកបដោយស្នាមញញឹមថា សង្រ្គាមអាចកាន់តែធ្ងន់ធ្ងរជាងនេះ

ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃសុក្រនេះ បាននិយាយចំពោះការវាយលុករបស់អ៊ុយក្រែនដោយស្នាមញញឹម ប៉ុន្តែបានព្រមានថា រុស្ស៊ីនឹងឆ្លើយតបកាន់តែខ្លាំង ប្រសិនបើកងទ័ពរបស់ខ្លួនត្រូវបានដាក់សម្ពាធបន្ថែមទៀត ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

ថ្លែងបន្ទាប់ពីកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃនៅទីក្រុង Samarkand របស់ប្រទេសអូបេគីស្ថាន លោកពូទីន បានចាត់ទុកការឈ្លានពាននេះជាជំហានចាំបាច់មួយ ដើម្បីការពារអ្វីដែលលោកបាននិយាយថាជាផែនការរបស់លោកខាងលិចដើម្បីបំបែកប្រទេសរុស្ស៊ី ។

លោក​បាន​និយាយ​ថា ទីក្រុង​ម៉ូស្គូ​មិន​ប្រញាប់​ប្រញាល់​នៅ​អ៊ុយក្រែន​ទេ។ ហើយគោលដៅរបស់លោកនៅតែមិនផ្លាស់ប្តូរ ។ លោកពូទីន បាននិយាយបន្តប្រកបដោយញញឹមថា “អាជ្ញាធរក្រុងគៀវបានប្រកាសថាពួកគេបានបើកដំណើរការ និងកំពុងដំណើរការប្រតិបត្តិការប្រឆាំងរុស្ស៊ីយ៉ាងសកម្ម។

វាគឺជាការអត្ថាធិប្បាយជាសាធារណៈលើកដំបូងរបស់គាត់ លើការដកថយរបស់កងកម្លាំងរបស់គាត់នៅក្នុងតំបន់ Kharkiv ភាគឦសាននៃប្រទេសអ៊ុយក្រែនកាលពីមួយសប្តាហ៍មុន ដែលបានជំរុញឱ្យមានការរិះគន់ជាសាធារណៈខ្លាំងមិនធម្មតាពីអ្នកអត្ថាធិប្បាយយោធារុស្ស៊ី ។

លោក ពូទីន ក៏បាននិយាយថា រុស្ស៊ីកំពុងគ្រប់គ្រងបន្តិចម្តងៗលើតំបន់ថ្មីរបស់អ៊ុយក្រែន ។

Leave a Reply

Your email address will not be published. Required fields are marked *