ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយទៅកាន់កិច្ចប្រជុំកំពូល BRICS នៅអាហ្រ្វិកខាងត្បូង តាមវីដេអូនៅថ្ងៃព្រហស្បតិ៍នេះ មួយថ្ងៃបន្ទាប់ពីការធ្លាក់យន្តហោះ ដែលសន្មតថា បានសម្លាប់ប្រធានក្រុមទាហានស៊ីឈ្នួល Wagner លោក Yevgeny Prigozhin ។
លោក ពូទីន មិនបាននិយាយពីការធ្លាក់យន្តហោះដែលពាក់ព័ន្ធនឹងលោក Yevgeny Prigozhin ទាល់តែសោះដែលបានកើតឡើងពីរខែ បន្ទាប់ពីចៅហ្វាយទាហានស៊ីឈ្នួលបានដឹកនាំការបះបោរដែលប្រឆាំងនឹងការគ្រប់គ្រងជិត ២៥ ឆ្នាំរបស់លោកពូទីន។ លោក ពូទីន បានថ្លែងថា៖ «យើងនឹងបន្តការងារដែលយើងបានចាប់ផ្តើមនៅថ្ងៃនេះ ដើម្បីពង្រីកឥទ្ធិពលរបស់ BRICS ក្នុងពិភពលោក»។