លោកប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Izium នៃតំបន់ Kharkiv ដែលកងទ័ពអ៊ុយក្រែនទើបតែរំដោះបាន
Breaking News

លោកប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Izium នៃតំបន់ Kharkiv ដែលកងទ័ពអ៊ុយក្រែនទើបតែរំដោះបាន

យោធាអ៊ុយក្រែនបាននិយាយថា ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី នៅថ្ងៃពុធនេះបានទៅទស្សនាទីក្រុង Izium ដែលទើបនឹងដណ្តើមបានមកវិញ ដែលជាមជ្ឈមណ្ឌលផ្គត់ផ្គង់ដ៏សំខាន់នៅក្នុងតំបន់ Kharkiv ភាគឦសាន បន្ទាប់ពីការចាកចេញរបស់ទាហានរុស្ស៊ីកាលពីប៉ុន្មានថ្ងៃមុន ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

កងពលតូច Sicheslav កងពលតូចអាកាសទី 25 បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើទំព័រ Facebook របស់ខ្លួនថា “ប្រធានាធិបតីអ៊ុយក្រែនបានថ្លែងអំណរគុណដល់ទាហានសម្រាប់ការរំដោះទឹកដីអ៊ុយក្រែន ហើយបានលើកទង់ជាតិអ៊ុយក្រែនយ៉ាងឱឡារិកនៅលើអគារសាលាក្រុង” ។

ការបង្ហោះរួមមានរូបថតរបស់ប្រធានាធិបតី អនុរដ្ឋមន្ត្រីការពារជាតិ ហាន់ណា ម៉ាលីយ៉ា និងបុគ្គលិកយោធាជាន់ខ្ពស់នៅក្នុងនោះផងដែរ ។

Leave a Reply

Your email address will not be published. Required fields are marked *