លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ចូ បៃដិន ប្រកាសថាអត្រាអតិផរណាក្នុងសហរដ្ឋអាម៉េរិក មានការកើនឡើងខ្ពស់ គឺដោយសារតែស្នាដៃរបស់លោក ពូទីន ។
Breaking News

លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ចូ បៃដិន ប្រកាសថាអត្រាអតិផរណាក្នុងសហរដ្ឋអាម៉េរិក មានការកើនឡើងខ្ពស់ គឺដោយសារតែស្នាដៃរបស់លោក ពូទីន ។

លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ចូ បៃដិន ប្រកាសថាអត្រាកម្រិតអតិផរណាក្នុងសហរដ្ឋអាម៉េរិក មានការកើនឡើងខ្ពស់ គឺដោយសារតែស្នាដៃរបស់លោក ពូទីន តែម្នាក់គត់ ការលើកឡើងនេះស្របពេលដែលក្រុមហ៊ុនអ្នកផលិតប្រេងរបស់អាម៉េរិក Shale Oil មិនអាចធ្វើតាមបទបញ្ជារបស់គាត់បាននោះឡើយ!! លោក ចូ បៃដិន បានថ្លែងថា “សូមពលរដ្ឋអាម៉េរិកជឿជាក់លើរដ្ឋាភិបាល យើងកំពុងយកចិត្ត ទុកដាក់លើបញ្ហាអតិផរណាមួយនេះ”!! សហរដ្ឋអាម៉េរិកមានអត្រាកម្រិតអតិផរណាខ្ពស់បំផុតរបស់ខ្លួន ក្នុងរយៈពេល 40ឆ្នាំកន្លងមកនេះ ដោយបច្ចុប្បន្ននេះអាម៉េរិកមានអត្រាកម្រិតអតិផរណាខ្ពស់ដល់ទៅ 8.6%គិតត្រឹមបំណាច់ខែឧសភា ឆ្នាំ2022 កន្លងមកនេះ ។ យោងទៅតាមរបាយការណ៍របស់ Financial Times បានធ្វើការរាយការណ៍ថា លោកប្រធានាធិបតី ចូ បៃដិន បានទទូចឲ្យក្រុមហ៊ុនអ្នកផលិតប្រេង របស់ខ្លួន បង្កើនការផលិតជាបន្ទាន់ ។ ក្រុមហ៊ុន Shale Oil ត្រូវបង្កើនការជីកនូវអណ្ដូងប្រេង បន្ថែមទៀតជាបន្ទាន់ ដើម្បីបង្កើនការផលិតសម្រាប់ទប់ទល់ទៅនឹងការឡើងថ្លៃខ្ពស់ តែការទទូចនេះ ហាក់ពុំទទួលបានផ្លែផ្កាទាល់តែសោះ ។ ក្រុមហ៊ុនអ្នកផលិតប្រេង Shale Oil ហាក់នៅមិនទាន់បានធ្វើអ្វីទាល់តែសោះតាមការទទូចនោះ ហើយខ្លួនបានធ្វើការបកស្រាយថា ខណៈពេលនេះនៅមិនទាន់ស័ក្កិសមក្នុងការបង្កើននូវការជីកអណ្ដូងប្រេងបន្ថែមនោះទេ ។

ប្រភព ៖

Bloomberg

Leave a Reply

Your email address will not be published. Required fields are marked *