News & Blogs

ខ្លីៗពីអន្តរជាតិ

លិខិតរបស់លោកអាល់បឺត អាញស្តាញ ផ្ញើជូនទៅប្រធានាធិបតីអាម៉េរិកលោក Franklin Delano Roosevelt នៅថ្ងៃទី២ ខែសីហា ឆ្នាំ១៩៣៩

ជម្លោះនៅអឺរុប-03

លិខិតរបស់លោកអាល់បឺត អាញស្តាញ ផ្ញើជូនទៅប្រធានាធិបតីអាម៉េរិកលោក Franklin Delano Roosevelt នៅថ្ងៃទី២ ខែសីហា ឆ្នាំ១៩៣៩

លិខិតរបស់លោកអាល់បឺត អាញស្តាញ ផ្ញើជូនទៅប្រធានាធិបតីអាម៉េរិកលោក Franklin Delano Roosevelt នៅថ្ងៃទី២ ខែសីហា ឆ្នាំ១៩៣៩

ជូនលោកប្រធានាធិបតីជាទីគោរព,

កិច្ចការងារស្រាវជ្រាវថ្មីៗមួយចំនួនរបស់លោក E.Fermi និងលោក L. Szilard ដែលបានទាក់ទងផ្ញើមកខ្ញុំតាមរយៈឯកសារសរសេរដោយដៃមួយច្បាប់ ធ្វើឱ្យខ្ញុំមានជំនឿជឿជាក់ថា សារធាតុអ៊ុយរ៉ាញ៉ូម (uranium) នឹងអាចបង្កើតទៅជាប្រភពថាមពលថ្មី និងសំខាន់មួយនាពេលអនាគត ។ ទិដ្ឋភាពជាក់លាក់នៃស្ថានភាពដែលបានវិវឌ្ឍមកនេះ ហាក់ដូចជាតម្រូវឱ្យយើងមានការយកចិត្តទុកដាក់ ហើយបើនៅក្នុងករណីចាំបាច់ យើងត្រូវចាត់វិធានការរហ័សដោយផ្នែករដ្ឋបាលថែមទៀតផង ។ ដូច្នេះ ខ្ញុំយល់ថា វាជាកាតព្វកិច្ចរបស់ខ្ញុំដែលត្រូវតែធ្វើឱ្យលោកចាប់អារម្មណ៍នូវការពិត និងអនុសាសន៍ដូចខាងក្រោមនេះ ៖

នៅក្នុងការសិក្សារយៈពេលបួនខែចុងក្រោយនេះ តាមរយៈកិច្ចការស្រាវជ្រាវរបស់លោក  Joliot នៅប្រទេសបារាំង ក៏ដូចជាកិច្ចការស្រាវជ្រាវរបស់លោក Fermi និងលោក Szilard នៅអាម៉េរិក ត្រូវបានគេរំពឹងថា វាអាចបង្កើតជាប្រតិកម្មខ្សែចង្វាក់នុយក្លេអ៊ែរតៗគ្នា (Nuclear chain reaction) នៅក្នុងសារធាតុអ៊ុយរ៉ាញ៉ូមដ៏ច្រើនបាន ។ កម្លាំងថាមពលដ៏ខ្លាំងក្លា និងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់នៃសារធាតុរ៉ាដ្យូម (radium) ថ្មីនឹងត្រូវបានបង្កើតឡើង ។ ឥឡូវនេះ វាស្ទើរតែប្រាកដហើយថា កិច្ចការនេះនឹងអាចសម្រេចបាននាពេលខាងមុខយ៉ាងខ្លីជាក់ជាមិនខាន ។

តាមការសន្មត បាតុភូតថ្មីនេះក៏នឹងនាំឱ្យមានការបង្កើតជាគ្រាប់បែកជាច្រើនបានផងដែរ ទោះបីជាវានៅមានភាពមិនសូវច្បាស់លាស់ចំពោះការបង្កើតគ្រាប់បែកប្រភេទថ្មីមួយដែលមានឥទ្ធិពលដ៏ខ្លាំងមហិមាយ៉ាងណាក៏ដោយ ។ គ្រាប់បែកប្រភេទនេះមួយគ្រាប់ តម្រូវឱ្យដឹកជញ្ជូនតាមទូក ហើយបំផ្ទុះនៅកំពង់ផែ ។ វានឹងអាចកម្ទេចកំពង់ផែទាំងមូល រួមទាំងតំបន់នៅជុំវិញវាមួយចំនួនទៀតផងដែរ ។ លើសពីនេះទៅទៀត គ្រាប់បែកបែបនេះ មិនអាចដឹកជញ្ជូនតាមផ្លូវអាកាសបាននោះទេ ដោយសារតែវាមានទម្ងន់ធ្ងន់ខ្លាំងពេក ។

 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!