News & Blogs

News អត្ថបទព័ត៌មាន

រឿងរ៉ាវនៅពីក្រោយ សង្រ្គាមពាណិជ្ជកម្មរវាងអាម៉េរិក- ចិន

ការរីកដុះដាលនៃឃ្លាំងអាវុធរបស់ចិន បង្កើតឱ្យមានសំណួរអំពីការផលិតអាវុធនុយក្លេអ៊ែរ

រឿងរ៉ាវនៅពីក្រោយ សង្រ្គាមពាណិជ្ជកម្មរវាងអាម៉េរិក- ចិន

សង្គ្រាមពាណិជ្ជកម្ម (Trade War) ក្លាយជារឿងដ៏រសើបធំមួយដែលវាជះឥទ្ធិពលទៅគ្រប់ទិសទីលើសាកលលោក ដោយពុំមាននរណាម្នាក់អាចនឹងសរុបសេចក្ដីរបស់ល្បែងនេះថានឹងក្លាយទៅជាយ៉ាងណាបាននៅឡើយទេ ។ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ វាហាក់មើលទៅដូចជាសង្គ្រាមរយៈពេលវែង មិនថាអ្នកធុរកិច្ច ឬអ្នកវិនិយោគ ក៏ត្រូវតែតាមដានឱ្យបានដិតដល់ ដើម្បីចោទជាសំណួរ និងត្រៀមខ្លួនដើម្បីដោះស្រាយបញ្ហាឱ្យទាន់ស្ថានការណ៍ក្នុងបរិបទ “ចិន-អាម៉េរិក ៖ ផ្លាស់ប្ដូរផ្នត់គំនិតឈានដល់ការធ្វើសង្គ្រាមពាណិជ្ជកម្ម ។

 

អ្នកវិភាគ សូមរំលឹកថយក្រោយបន្តិចដើម្បីយល់ហេតុការណ៍ពីពេលមុននេះថា សូម្បីតែអ្នកយុទ្ធសាស្រ្តសំខាន់ៗ របស់ពិភពលោកក៏ពុំធ្លាប់គិតឡើយថា សង្គ្រាមពាណិជ្ជកម្ម ( Trade War) នឹងអាចកើតមានឡើងបាន ដោយសារតែសម័យកាលរបស់លោកអូបាម៉ា ដែលជាអតីតប្រធានាធិបតីមុនលោកដូណាល់ ត្រាំ មានគោលនយោបាយច្បាស់លាស់ថា រឿងសំខាន់បំផុតរបស់ប្រជាជាតិទាំងពីរគឺ សម្ពន្ធភាពរបស់អាម៉េរិក ជាមួយចិន យើងនឹងមិនបង្កើតសង្គ្រាមត្រជាក់ដូចសម័យកាលតទល់នឹងសហភាពសូវៀតទៀតឡើយ ។ តែរឿងដែលបានកើតឡើងនៅពេលមានការផ្លាស់ប្ដូរប្រធានាធិបតី ត្រាំមិនបានគិតដូចអូបាម៉ាឡើយ ក៏ពុំមាននរណាបានគិតដូចៗគ្នា ហើយរឿង បន្ទាប់មកទៀតគឺ បម្រែបម្រួលដែលនឹងអាចកើតមានឡើងជុំវិញសកលលោក ។

ការស្វែងយល់រឿងពីក្រោយដែលមានន័យច្រើនជាងសង្គ្រាមពាណិជ្ជកម្ម (Trade War)

១.  ព្រោះការពិតនៃសង្គ្រាមពាណិជ្ជកម្ម វាលើសពីរឿងពាណិជ្ជកម្មទៅទៀត ប្រៀបដូចទៅនឹងស្បែក ៣ជាន់ 

ជាន់ទី១៖ ដែលនៅក្រៅបំផុតគឺ សង្គ្រាមពាណិជ្ជកម្ម (Trade War) ព្រោះអាម៉េរិកមានឱនភាពពាណិជ្ជកម្មជាមួយនឹងចិន តម្រូវឱ្យចិនត្រូវទិញសណ្ដែកសៀង  យន្ដហោះប្រភេទប៊ូអ៊ីងពីខ្លួនដើម្បីកាត់បន្ថយនូវឱនភាព ហើយចិនក៏បាននិយាយជារៀងរាល់ថ្ងៃថាខ្លួននឹងជួយទិញសណ្ដែកសៀង យន្ដហោះបច្ចេកវិទ្យា និងបន្ទះឈីប ។ អ្វីទាំងអស់នេះគ្រាន់តែជាជម្លោះសើស្បែកនៃស្បែកមុខទាំង៣ ជាន់តែប៉ុណ្ណោះ ។  

 

ជាន់ទី២៖  គឺបច្ចេកវិទ្យា (Tech War) មិនមែនមានតែ Huawei និង Apple ប៉ុណ្ណោះទេដែលជាម្ចាស់ទីផ្សារនៃស្មាតហ្វូន (Smart Phone) ព្រោះរឿងដែលសំខាន់ជាងនេះទៅទៀតនោះគឺ លាក់ទុកក្នុងជាន់ទី ៣ ។ 

ជាន់ទី៣៖  គឺបណ្ដាលមកពីការប្រើប្រាស់បច្ចេកវិទ្យាស្មាតហ្វូនដែលមានគុណវិបត្តិហៅថា សន្តិសុខព័ត៌មាន (security data) នោះគឺ “រឿងស្ថិរភាពជាតិ” ដូចជា ការប្រើប្រាស់បច្ចេកវិទ្យា (AI) ការអភិវឌ្ឍបច្ចេកវិទ្យា 5G ដោយហេតុថា រឿងទាំងអស់នេះទៅអនាគតនឹងមានការនាំយកទៅប្រើប្រាស់ក្នុងវិស័យយោធាជាក់ជាពុំខាន ។

2. សង្គ្រាមលើកនេះ មិនមែនជារឿងងាយដែលគ្រាន់តែជារឿងការធ្វើជំនួញទិញលក់នោះទេ តែវាឈានដល់សង្គ្រាមបច្ចេកវិទ្យា  (Tech War) ដូចទៅនឹងសង្គ្រាមត្រជាក់ម្ដងទៀតបាន តែវាជាសង្គ្រាមបែបសម័យថ្មី បើយើងប្រៀបទៅនឹងរឿងសាមកុក ដូចទៅនឹងរឿងចម្បាំងរាំងជល់ដ៏វែងអន្លាយមិនងាយនឹងចប់ឆាប់ៗឡើយ ហើយនៅពុំទាន់មាននរណាអាចសរុបសេចក្ដីបាន មានត្រឹមតែពាក្យថា ផ្អាកច្បាំងសិន ដូចច្នេះហើយ សង្គ្រាមពាណិជ្ជកម្មលើកនេះជាសង្គ្រាមដ៏…

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!