News & Blogs

ខ្លីៗពីប្រវត្តិសាស្ត្រខ្មែរ

រូបថតលោកប៊ុណ្ណចន្ទ​ ម៉ុល​ កាលរដ្ឋាភិបាលអាណានិគមន៍បារាំងចាប់ឃុំ

ប៉ុណ្ណច័ន្ទ ម៉ុល02

រូបថតលោកប៊ុណ្ណចន្ទ​ ម៉ុល​ កាលរដ្ឋាភិបាលអាណានិគមន៍បារាំងចាប់ឃុំ

រូបថតលោកប៊ុណ្ណចន្ទ ម៉ុល កាលរដ្ឋាភិបាលអាណានិគមន៍បារាំងចាប់ឃុំខ្លួនលោកជាលើកដំបូងនៅគុកធំភ្នំពេញ ។ រូបថតនេះថតនៅមន្ទីរក្រុមព្រះនគរបាលនាថ្ងៃទី០៦ សីហា ឆ្នាំ១៩៤២ ។ ក្នុងរូបនេះគាត់មានអាយុប្រមាណ២០ឆ្នាំប្លាយ ។ ក្នុងចំណោមក្រុមវីរជនប្រឆាំងការជិះជាន់របស់បារាំងជំនាន់នោះ គឺគាត់ជាយុវជនក្មេងជាងគេ ។

គាត់គឺវីរជនស្នេហាជាតិដែលមានខ្សែជីវិតដ៏កម្សត់វេទនាម្នាក់ តែក៏ជាមនុស្សដ៏សំណាងម្នាក់ដែលបានរួចជីវិតពីគុកនៅកោះត្រឡាច បានក្លាយជាមន្ត្រីបំរើរាជការក្នុងរបបសាធារណ:រដ្ឋខ្មែរ និងមានឱកាសបានសរសេរសៀវភៅពីរក្បាលដេីម្បីបង្ហាញប្រវត្តិសាស្ត្រទៅកាន់កូនខ្មែរជំនាន់ក្រោយ ។ គាត់បានសរសេរសៀវភៅ «គុកនយោបាយ» និងសៀវភៅ «ចរិតខ្មែរ» ដែលរៀបរាប់ពីព្រឹត្តិការណ៍សំខាន់ៗ និងជីវិតបដិវត្តន៍ផ្ទាល់របស់គាត់ ។

“ខ្ញុំស្លាប់ទៅ សូមកុសលផលបុណ្យបញ្ជូនខ្ញុំឱ្យទៅកើតជាខ្មែរនេះទៀតលើទឹកដីនេះ កុំឱ្យខ្ញុំឃ្លាតខ្ចាត់ព្រាត់វង្វេងទៅកើតទីណាផ្សេងឡើយ ដើម្បីជួយជាតិខ្មែរ ជួយប្រទេសខ្មែរ ជាលំដាប់ជាតិរៀងដរាបទៅ នេះជាសច្ចាវាទរបស់ខ្ញុំ” ។  វីរៈបុរសជាតិដែលត្រូវបានគេបំភ្លេច ៖ ប៊ុណ្ណចន្ទ ម៉ុល 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!