រុស្ស៊ី និងឥណ្ឌា នឹងលែងប្រើប្រាស់ប្រាក់ដុល្លារអាម៉េរិកសម្រាប់ធ្វើពាណិជ្ជកម្មជាមួយគ្នាទៀតហើយ
Breaking News

រុស្ស៊ី និងឥណ្ឌា នឹងលែងប្រើប្រាស់ប្រាក់ដុល្លារអាម៉េរិកសម្រាប់ធ្វើពាណិជ្ជកម្មជាមួយគ្នាទៀតហើយ

រុស្ស៊ី និងឥណ្ឌា លែងត្រូវពឹងលើប្រាក់ដុល្លារអាម៉េរិកទៀតហើយមើលទៅ ព្រោះពួកគេបានងាកមកប្រើប្រាស់រូបិយប័ណ្ណរបស់ពួកគេក្នុងការធ្វើពាណិជ្ជកម្មជាមួយគ្នា ។ លោកស្រី Pernima Anand ប្រធានវេទិកាអន្តរជាតិ BRICS បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ ទី25 សីហា កន្លងមកនេះថា “យើងបានជោគជ័យក្នុងការបង្កើតយន្តការទូទាត់រួម ដោយរួមបញ្ចូលរវាងរូបិយប័ណ្ឌរូបល និងរូបបិយប័ណ្ណរូពី ស្របតាមតម្រូវការសម្រាប់ប្រទេសរបស់យើង ។ គាត់បានបន្តថា “យើងប្រហែលជានឹងលែងពឹងផ្អែកលើការទូទាត់ជាប្រាក់ដុល្លារអាម៉េរិកជាមួយគ្នាហើយមើលទៅនៅពេលខាងមុខនេះ” ។ បច្ចុប្បន្ននេះយន្តការក្នុងការទូទាត់រួមគ្នាបែបនេះត្រូវបានផ្តួចផ្តើមឡើងដោយប្រទេសចិន នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន RT ។

“នេះមានន័យថាប្រទេសក្នុងក្រុម BRICS បើកចំហចំពោះរុស្ស៊ី និងផ្តល់ឱកាសដល់ប្រទេសនេះ ឆ្លងផុតពីផលប៉ះបាល់ដោយការដាក់ទណ្ឌកម្ម” នេះជាសម្ដីរបស់លោកស្រី Anand ដែលបានបញ្ជាក់ដល់បណ្ដាញសារព័ត៌មាន IRA News ។

Leave a Reply

Your email address will not be published. Required fields are marked *