រុស្ស៊ី និងអ៊ុយក្រែនធ្វើការដោះដូរឈ្លើយសឹកក្នុងទម្រង់ដ៏ច្រើនបំផុតរាប់ចាប់ពីផ្ទុះសង្គ្រាមឡើងមក
Breaking News

រុស្ស៊ី និងអ៊ុយក្រែនធ្វើការដោះដូរឈ្លើយសឹកក្នុងទម្រង់ដ៏ច្រើនបំផុតរាប់ចាប់ពីផ្ទុះសង្គ្រាមឡើងមក

រុស្ស៊ី និងអ៊ុយក្រែនធ្វើការដោះដូរឈ្លើយសឹកក្នុងទម្រង់ដ៏ច្រើនបំផុតរាប់ចាប់ពីផ្ទុះសង្គ្រាមឡើងមក ក្នុងនោះមានទាំងកងទ័ពបរទេស និងមេបញ្ជាការកងទ័ពអាសូវ ដែលត្រូវបានចាប់ខ្លួនក្នុងសមរភូមិ ម៉ារីអូប៉ូលផងដែរ ។

ការដោះដូរឈ្លើយសឹកក្នុងទម្រង់ដ៏ធំនេះ ត្រូវបានបង្ហើបប្រាប់ពីសំណាក់អ្នកនាំពាក្យរបស់ប្រធានាធិបតីប្រទេសអ៊ុយក្រែន ដែកក្នុងនោះបានបញ្ជាក់ថា រុស្ស៊ីបានដោះលែងឈ្លើយសឹកចំនួន 215នាក់ កាលពីថ្ងៃពុធ 21 កញ្ញា 2022 ។ ការដោះលែងឈ្លើយសឹកលើកនេះ គឺជារឿងមួយដែលពុំនរណាម្នាក់ធ្លាប់គិតពីមុនមក នឹងត្រូវបានគេចាត់ទុកថា ជាការដោះលែងឈ្លើយសឹកក្នុងចំនួនដ៏ច្រើនបំផុតរាប់ចាប់ពីសង្គ្រាមអ៊ុយក្រែបផ្ទុះឡើងកាលពីខែកុម្ភៈកន្លងមក ។

សម្រាប់ឈ្លើយសឹកដែលធ្វើការដោះលែងលើកនេះ គឺជាក្រុមដែលត្រូវបានចាប់ខ្លួនក្នុងកំឡុងពេលច្បាំងគ្នាក្នុងទីក្រុង ម៉ារីអូប៉ូល ដែលជាទីក្រុងកំពង់ផែឆ្នេរសមុទ្រ អាសូវ ភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែន មុនពេលដែលកងទ័ពរយស្ស៊ីក្ដោបក្ដាប់ទីក្រុងនេះបានសម្រេចកាលពីចុងខែមេសា ដែលក្នុងនោះមានទាំងមេបញ្ជាការកងកម្លាំងការពារនៃទីក្រុង ម៉ារីអូប៉ូល និងកងទ័ពបរទេសចំនួន 10នាក់ (ជនជាតិអង់គ្លេស 5នាក់, ជនជាតិអាម៉េរិក 2នាក់, ជនជាតិម៉ារ៉ុកម្នាក់, ជនជាតិស៊ុយអែតម្នាក់ និងជនជាតិក្រូអាតម្នាក់ផងដែរ ។

ស្របពេលដែលភាគីអ៊ុយក្រែនបានដោះដូរឈ្លើយសឹកដោយការដោះលែងទាហានរុស្ស៊ីចំនួន 55នាក់ ម្នាក់ក្នុងចំណោមនោះគឺ លោក វ៉ិកទ័រ ម៉េតវ៉េតឈុក ដែលជាមហាសេដ្ឋី និងជាអ្នកនយោបាយជនជាតិអ៊ុយក្រែនដែលតែងតែគាំទ្ររុស្ស៊ី ហើយក៏ជាមនុស្សជំនិតរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ដែលត្រូវបានចាប់ខ្លួន និងដំណើរការក្ដីក្នុងសំនុំរឿងក្បត់ជាតិកន្លងមកនេះ ។

លោកប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេលេនស្គី របស់អ៊ុយក្រែន បានចេញមកធ្វើសេចក្ដីថ្លែងការចំពោះការដោះដូរឈ្លើយសឹករវាងរុស្ស៊ីជាមួយនឹងអ៊ុយក្រែននាលើកនេះថា “ជាជ័យជំនះយ៉ាងពិតប្រាកដសម្រាប់ប្រទេសរបស់យើង ដើម្បីសង្គមជាតិរបស់យើងទាំងអស់គ្នា ហើយកាន់តែពិសេសជាងនេះទៅទៀតនោះ ការដែលឈ្លើយសឹកទាំង 215នាក់ បានជួបមនុស្សដែលពួកគេនឹករលឹកបានត្រលប់មកផ្ទះវិញដោយសុវត្ថិភាព” ។
ហ្សេលេនស្គី បានបញ្ជាក់ផងដែរថា ក្រៅពីទាហានដែលត្រូវបានចាប់ខ្លួនជាឈ្លើយសឹកហើយនោះ ក៏នៅមានមេបញ្ជាការជាន់ខ្ពស់ចំនួន 5នាក់បន្ថែមទៀត ត្រូវបានការពារមើលថែនៅក្នុងប្រទេសតួកគី រហូតទាល់តែសង្គ្រាមត្រូវបានបញ្ចប់ ហើយលោកក៏បានថ្លែងអំណរគុណ ប្រធានាធិបតី រ៉េជេប តៃយ៉ិប អេដ្រូអាន់ សម្រាប់ការជួយសង្គ្រោះនាពេលនេះ ។

ចំណែកឯឈ្លើយសឹងបរទេសចំនួន 10នាក់នោះ នឹងត្រូវបានបញ្ជូនទៅកាន់ប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីដ ក្រោមការជួយសង្គ្រោះដោយព្រះរាជា ម៉ូហាំម៉េត បីនសាល់ម៉ាន (ព្រះមហាក្សត្រនៃប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីដ) ដែលទ្រង់គឺជាអ្នកតំណាងក្នុងការចរចានាពេលនេះ ដោយប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីដនឹងក្លាយជាអ្នកដំណើរការក្នុងការបញ្ជូនឈ្លើយសឹកទាំងនោះទៅកាន់ប្រទេសរបស់ពួកគេវិញ ។

ប្រភព ៖ Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *