រុស្ស៊ី និងមីយ៉ាន់ម៉ា មិនត្រូវបានអញ្ជើញឱ្យចូលរួមពិធីបុណ្យសពរបស់ម្ចាស់ក្សត្រីអង់គ្លេស Elizabeth II ទេ ដោយសារសង្រ្គាមនៅអ៊ុយក្រែន និងបញ្ហាសិទ្ធិមនុស្ស
Breaking News

រុស្ស៊ី និងមីយ៉ាន់ម៉ា មិនត្រូវបានអញ្ជើញឱ្យចូលរួមពិធីបុណ្យសពរបស់ម្ចាស់ក្សត្រីអង់គ្លេស Elizabeth II ទេ ដោយសារសង្រ្គាមនៅអ៊ុយក្រែន និងបញ្ហាសិទ្ធិមនុស្ស

ប្រភព Whitehall បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសអង់គ្លេសមិនបានអញ្ជើញតំណាងមកពីប្រទេសរុស្ស៊ី បេឡារុស្ស និងមីយ៉ាន់ម៉ា ដើម្បីចូលរួមពិធីបុណ្យសពរដ្ឋរបស់ម្ចាស់ក្សត្រី Elizabeth ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះទេ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន​ Reuters ។

អង់គ្លេស រួមជាមួយនឹងសម្ពន្ធមិត្តលោកខាងលិច បានស្វះស្វែងធ្វើឲ្យ រុស្ស៊ី និងសម្ពន្ធមិត្តរបស់ខ្លួន បេឡារុស ឯកោនៅលើឆាកពិភពលោក ជាមួយនឹងទណ្ឌកម្មសេដ្ឋកិច្ច និងវិធានការផ្សេងទៀត ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់ទីក្រុងម៉ូស្គូ ទៅលើអ៊ុយក្រែន ។

ប្រទេសមីយ៉ាន់ម៉ា និងយោធារបស់ខ្លួនក៏ជាកម្មវត្ថុនៃការដាក់ទណ្ឌកម្មរបស់អង់គ្លេសផងដែរ នៅពេលដែលទីក្រុងឡុងដ៍បង្កើនការគាំទ្រសម្រាប់សហគមន៍រ៉ូហ៊ីងយ៉ារបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ​ ។

សារព័ត៌មាន BBC បាននិយាយថា ឥស្សរជនបរទេសប្រហែល 500 ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងពិធីបុណ្យសពរបស់ម្ចាស់ក្សត្រី Elizabeth នៅទីក្រុងឡុងដ៍ ជាមួយនឹងការអញ្ជើញត្រូវបានបញ្ជូនទៅប្រមុខរដ្ឋនៃប្រទេសភាគច្រើនដែលចក្រភពអង់គ្លេសមានទំនាក់ទំនងការទូត ។

Leave a Reply

Your email address will not be published. Required fields are marked *