រុស្ស៊ី​អាចនឹងឈាន​ទៅ​រំលាយ​ទីភ្នាក់ងារ​ជ្វីហ្វប្រចាំប្រទេសរុស្ស៊ីចោល បន្ទាប់ពីអ៊ីស្រាអែលរិះគន់​សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន!!
Read Time:1 Minute, 22 Second
Views:368

រុស្ស៊ី​អាចនឹងឈាន​ទៅ​រំលាយ​ទីភ្នាក់ងារ​ជ្វីហ្វប្រចាំប្រទេសរុស្ស៊ីចោល បន្ទាប់ពីអ៊ីស្រាអែលរិះគន់​សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន!!

0 0

យោងតាមតុលាការក្រុងម៉ូស្គូបានឱ្យដឹងថា ក្រសួងយុត្តិធម៌របស់ប្រទេសរុស្ស៊ីបានស្នើសុំឱ្យមានការរំលាយ​ទីភ្នាក់ងារជ្វីហ្វដែលមានទីតាំងក្នុងប្រទេស និងជាអង្គការមិនរកប្រាក់ចំណេញដែលលើកកម្ពស់ការធ្វើអន្តោប្រវេសន៍ជនជាតិជ្វីហ្វទៅកាន់ប្រទេសអ៊ីស្រាអែល។

គេហទំព័ររបស់តុលាការស្រុក Basmanny បាននិយាយថា ក្រសួងយុត្តិធម៌បានដាក់សំណើនៅថ្ងៃទី 15 ខែកក្កដា ហើយតុលាការក្រុងម៉ូស្គូនឹងពិភាក្សាគ្នានៅថ្ងៃទី 28 ខែកក្កដា ។ ​

ចំណាត់ការប្រឆាំងនឹងទីភ្នាក់ងារជ្វីហ្វដែលមានមូលដ្ឋាននៅទីក្រុងហ្សេរុយសាឡឹម ដែលជាអង្គការមិនរកប្រាក់ចំណេញរបស់ជនជាតិជ្វីហ្វដ៏ធំបំផុតក្នុងពិភពលោកនេះ បន្ទាប់ពីការរិះគន់របស់អ៊ីស្រាអែលអំពីសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ដែលរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោក Yair Lapid បានចោទប្រកាន់រុស្ស៊ី កាលពីខែមេសាពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ។

ប្រភព ៖ Reuters

Happy
Happy
100 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post ចក្រភពអង់គ្លេសនឹងបញ្ជូនគ្រាប់កាំភ្លើងធំចំនួន 50,000 គ្រាប់ និងអាវុធប្រឆាំងរថក្រោះរាប់រយដើមបន្ថែមទៀតទៅកាន់អ៊ុយក្រែន!!
Next post ប្រធានាធិបតីបេឡារុស្ស ប្រាប់រុស្ស៊ី អ៊ុយក្រែន និងប្រទេសលោកខាងលិចត្រូវតែយល់ព្រមបញ្ឈប់សង្គ្រាមនៅអ៊ុយក្រែន ដើម្បីបញ្ចៀស “សង្រ្គាមនុយក្លេអ៊ែរ”!!