រុស្ស៊ីអាចនឹងកាត់ផ្ដាច់ឧស្ម័នធម្មជាតិពីអាល្លឺម៉ង់100%ជារៀងរហូតតែម្ដង!!
Read Time:1 Minute, 32 Second
Views:380

រុស្ស៊ីអាចនឹងកាត់ផ្ដាច់ឧស្ម័នធម្មជាតិពីអាល្លឺម៉ង់100%ជារៀងរហូតតែម្ដង!!

1 0

ការលើកឡើងនេះគឺនៅបន្ទាប់ពីរុស្ស៊ីបានបង្ហើបឲ្យដឹងថា ខ្លួននឹងបិទបំពង់ Nord Stream 1 ក្នុងរយៈពេល10ថ្ងៃ គឺអាចនឹងចន្លោះពីថ្ងៃទី 11-21ខែក្រោយនេះ ។ ដោយឡែកខាងភាគីអាល្លឺម៉ង់វិញនិយាយថា រុស្ស៊ីអាចនឹងបិទ មិនបញ្ជូនឧស្ម័នធម្មជាតិមកកាន់ទឹកដីរបស់ខ្លួន100%ជារៀងរហូត ឬអាចនឹងបើកឡើងវិញនៅពេល សហគមន៍អឺរ៉ុបដកចេញនូវវិធានការដាក់ទណ្ឌកម្មលើរុស្ស៊ីវិញ ។

ក្រុមអ្នកវិភាគលោកខាងលិចជាច្រើន នាក់បានសម្លឹងឃើញថានេះជាការវិវត្តិផ្នែកនយោបាយជាជាងហេតុផលផ្នែកសេដ្ឋកិច្ច ។ រដ្ឋាភិបាលប្រទេសអាល្លឺម៉ង់បានធ្វើការដាស់តឿនដល់ពលរដ្ឋរបស់ខ្លួនថា តំលៃរបស់ទំនិញឧបភោគបរិភោគនឹង មានការកើនឡើងថ្លៃដល់ទៅ3ដង បើប្រៀបធៀបទៅនឹងតម្លៃកាលពីមុន ដូច្នេះហើយសូមក្រុមគ្រួសារនីមួយៗ និងក្រុមហ៊ុនវិនិយោគនានាមេត្តាកាត់បន្ថយការចំណាយរបស់ខ្លួន ។ កាលពីប៉ុន្មានឆ្នាំកន្លងមកនេះ Supply ដែលមានការខ្វះខាតដោយសារការជួសជុលបំពង់ Nord Stream 1 ទទួលបានការជួយសង្គ្រោះដោយឧស្ម័នធម្មជាតិពីប្រទេសអ៊ុយក្រែន និងប្រទេសប៉ូឡូញចូលមកជំនួស ។

ប្រភព ៖ Bloomberg & RT

Happy
Happy
25 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
25 %
Angry
Angry
25 %
Surprise
Surprise
25 %

Leave a Reply

Your email address will not be published.

Previous post ប្រទេសចិន និងឥណ្ឌាក្លាយជាប្រភពចំណូលធំបំផុតរបស់រុស្ស៊ីក្នុងការធ្វើសង្គ្រាមនៅអ៊ុយក្រែន!!
Next post ប្រទេសជប៉ុនប្រកាសដាក់ទណ្ឌកម្មបន្ថែមទៀតលើរុស្ស៊ី