រុស្ស៊ីវាយប្រហារទំនប់ទឹកមួយកន្លែងនៅក្នុងស្រុកកំណើតរបស់លោក ហ្សេលេនស្គី ដែលធ្វើឲ្យទីក្រុងមួយរបស់អ៊ុយក្រែនប្រឈមនឹងទឹកជំនន់
Read Time:2 Minute, 10 Second
Views:333

រុស្ស៊ីវាយប្រហារទំនប់ទឹកមួយកន្លែងនៅក្នុងស្រុកកំណើតរបស់លោក ហ្សេលេនស្គី ដែលធ្វើឲ្យទីក្រុងមួយរបស់អ៊ុយក្រែនប្រឈមនឹងទឹកជំនន់

0 0

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី និយាយថា ទំនប់​ទឹកមួយកន្លែងត្រូវបានវាយប្រហារដោយការវាយឆ្មក់តាមអាកាសរបស់រុស្ស៊ីនៅក្នុងស្រុកកំណើតរបស់គាត់ ខណៈដែលក្រុមមន្ត្រីជំរុញឱ្យប្រជាជននៅក្នុងតំបន់នេះជម្លៀសចេញ ។

ក្រុមមន្ត្រីបាននិយាយថា Kryvyi Rih ដែលជាទីក្រុងធំជាងគេនៅភាគកណ្តាលនៃប្រទេសអ៊ុយក្រែនដែលមានប្រជាជនមុនសង្គ្រាមប៉ាន់ស្មានចំនួន 650,000 ត្រូវបានវាយប្រហារដោយកាំជ្រួច Cruise ចំនួនប្រាំបីគ្រាប់កាលពីថ្ងៃពុធ។​ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

លោក ហ្សេលេនស្គី បាននិយាយនៅក្នុង​វីដេអូមួយដែលបានចេញផ្សាយកាលពីព្រឹកថ្ងៃព្រហស្បតិ៍ដោយហៅប្រទេសរុស្ស៊ីថាជា “រដ្ឋភេរវករ” ​បានវាយប្រហារទំនប់អាងស្តុកទឹក Karachunov ។ លោក​បាន​បន្ត​ថា ប្រព័ន្ធ​ទឹក​​នេះត្រូវបាន​ជន​ស៊ីវិល​រាប់​សែន​នាក់​ពឹង​ផ្អែក​លើ​វា​ជា​រៀង​រាល់​ថ្ងៃ ។

ប្រធានរដ្ឋបាលយោធា Kryvyi Rih លោក Oleksandr Vilkul បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ដើម្បីជៀសវាងហានិភ័យដែលមិនចាំបាច់ ខ្ញុំសូមស្នើឱ្យអ្នករស់នៅតាមដងផ្លូវមួយចំនួនជម្លៀសចេញ” ។

នៅក្នុងការបង្ហោះនៅលើ Telegram លោក Vilkul បាននិយាយថាផ្ទះចំនួន 112 ត្រូវបានជន់លិច ហើយការងារជួសជុលទំនប់នៅលើទន្លេ Inhulets កំពុងដំណើរការ ។

លោក Kirill Timoshenko អនុប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែនបាននិយាយមុននេះថា មិនមានជនស៊ីវិលស្លាប់ក្នុងការវាយប្រហារនោះទេ ហើយបានចោទប្រកាន់រុស្ស៊ីថាបានព្យាយាមធ្វើឱ្យមានការភ័យស្លន់ស្លោ ។

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post អ៊ីរ៉ង់​ចុះហត្ថលេខា​អនុស្សរណៈ​ស្ដីពី​ការ​ចូល​ជា​សមាជិក​អង្គការ​សហប្រតិបត្តិការ​សៀងហៃ
Next post ហ្វីលីពីន​កំពុង​ឃ្លាំ​មើល​កម្ទេច​គ្រាប់​រ៉ុក្កែត​អវកាស​របស់​ចិន ព្រោះខ្លាចធ្លាក់ចូលទឹកដីខ្លួនជាថ្មី