រុស្ស៊ីព្រមានថា មនុស្សជាតិប្រឈមនឹងហានិភ័យ ប្រសិនបើលោកខាងលិចចង់កាត់ទោសរុស្ស៊ីសម្រាប់សង្រ្គាមនៅអ៊ុយក្រែន!!
Breaking News

រុស្ស៊ីព្រមានថា មនុស្សជាតិប្រឈមនឹងហានិភ័យ ប្រសិនបើលោកខាងលិចចង់កាត់ទោសរុស្ស៊ីសម្រាប់សង្រ្គាមនៅអ៊ុយក្រែន!!

អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បាននិយាយថា ការប៉ុនប៉ងរបស់បស្ចិមលោក ក្នុងការដាក់ទោសលើមហាអំណាចនុយក្លេអ៊ែរ ដូចជារុស្ស៊ីសម្រាប់សង្រ្គាមនៅអ៊ុយក្រែន គឺជាការប្រថុយនឹងគ្រោះថ្នាក់ដល់មនុស្សជាតិ  ។

ការឈ្លានពានរបស់រុស្ស៊ីនៅថ្ងៃទី 24 ខែកុម្ភៈលើអ៊ុយក្រែនបានបង្កឱ្យមានវិបត្តិធ្ងន់ធ្ងរបំផុតនៅក្នុងទំនាក់ទំនងរវាងរុស្ស៊ីនិងលោកខាងលិច​ នៅពេលដែលមនុស្សជាច្រើនភ័យខ្លាចថាពិភពលោកកំពុងស្ថិតក្នុងគែមនៃសង្គ្រាមនុយក្លេអ៊ែរ ។

ប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ​ ពូទីន គឺជាឧក្រិដ្ឋជនសង្គ្រាម ហើយបានដឹកនាំប្រទេសលោកខាងលិច ក្នុងការបំពាក់អាវុធដល់អ៊ុយក្រែន និងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរលើប្រទេសរុស្ស៊ី។

លោក Medvedev ដែលឥឡូវជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីបាននិយាយនៅលើ Telegram កាលពីថ្ងៃពុធថា “គំនិតនៃការដាក់ទណ្ឌកម្មប្រទេសមហាអំណាចនុយក្លេអ៊ែរដ៏ធំបំផុតគឺជា រឿងដ៏គួរឲ្យអស់សំណើចបំផុត “

ប្រភព ៖ Reuters

Leave a Reply

Your email address will not be published. Required fields are marked *