រុស្ស៊ីព្រមានថា​ ការដាក់ទណ្ឌកម្មរបស់លោកខាងលិចមកលើរុស្ស៊ីប្រៀបដូចជា យកដុំថ្មគប់គេតែមិនត្រូវគេបែរជាឡងមកត្រូវក្បាលខ្លួនវិញ !!
Breaking News

រុស្ស៊ីព្រមានថា​ ការដាក់ទណ្ឌកម្មរបស់លោកខាងលិចមកលើរុស្ស៊ីប្រៀបដូចជា យកដុំថ្មគប់គេតែមិនត្រូវគេបែរជាឡងមកត្រូវក្បាលខ្លួនវិញ !!

មន្ត្រីជាន់ខ្ពស់រុស្ស៊ីបានព្រមានថា បណ្តាប្រទេសលោកខាងលិចនឹងជួបប្រទះនូវការឆ្លើយតបដ៏ឈឺចាប់ ចំពោះការដាក់ទណ្ឌកម្មលើទីក្រុងម៉ូស្គូ បន្ទាប់ពីការលុកលុយរបស់ វ្ល៉ាឌីមៀរ ពូទីន ទៅលើអ៊ុយក្រែន។

ការអត្ថាធិប្បាយរបស់លោក Dmitry Birichevsky ធ្វើឡើងបន្ទាប់ពីសហភាពអឺរ៉ុប (EU) បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានបង្កកទ្រព្យសម្បត្តិដែលមានតម្លៃ 13.8 ពាន់លានអឺរ៉ូ (13.8 ពាន់លានដុល្លារ) ដែលកាន់កាប់ដោយមហាសេដ្ឋីរុស្ស៊ី បុគ្គល និងអង្គភាពផ្សេងទៀតរបស់រុស្ស៊ី ដោយសារតែសង្គ្រាមនៅអ៊ុយក្រែន ។

រុស្ស៊ីបានឆ្លើយតបនឹងទណ្ឌកម្មរបស់អាម៉េរិករួចហើយជាមួយនឹងការដាក់បញ្ជីខ្មៅជនជាតិអាម៉េរិករួមទាំងគ្រួសាររបស់ប្រធានាធិបតី ចូ បៃដិន ប៉ុន្តែនេះត្រូវបានគេមើលឃើញថាជាសញ្ញាប៉ុណ្ណោះ ។

វិធានការដឹកនាំដោយអាម៉េរិកបានមើលឃើញថា រុស្ស៊ីកំពុងឯកោពីប្រព័ន្ធហិរញ្ញវត្ថុពិភពលោក ។ ជាឧទាហរណ៍ សហរដ្ឋអាម៉េរិកបានរារាំងរុស្ស៊ីពីការសងបំណុលដោយប្រើប្រាក់ដែលខ្លួនមាននៅក្នុងធនាគារអាម៉េរិក ដែលធ្វើឱ្យវាកាន់តែពិបាកសម្រាប់រុស្ស៊ីក្នុងការសងប្រាក់កម្ចីអន្តរជាតិរបស់ខ្លួន ។

ទ្រព្យសកម្មរបស់ធនាគារកណ្តាលរបស់រុស្ស៊ីក៏ត្រូវបានជាប់គាំង ហើយស្ថាប័នហិរញ្ញវត្ថុសំខាន់ៗនៅក្នុងប្រទេសត្រូវបានដកចេញពីប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Swift ។

ទោះជាយ៉ាងណាក៏ដោយ ការដាក់ទណ្ឌកម្មលើការនាំចេញឥន្ធនៈផូស៊ីលរបស់រុស្ស៊ីបានរួមចំណែកដល់ការកើនឡើងនៃថ្លៃថាមពលដែលកំពុងមានផលប៉ះពាល់យ៉ាងខ្លាំងដល់អឺរ៉ុប ។

លោក Birichevsky ដែលជាប្រធាននាយកដ្ឋានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា ទណ្ឌកម្មដែលដាក់លើរុស្ស៊ីកំពុងធ្វើឲ្យពិភពលោកប្រឈមមុខនឹងមានផលវិបាកយ៉ាងខ្លាំង ហើយថាទីក្រុងម៉ូស្គូមិនទាន់បានអនុវត្តនូវវិធានការណ៍តបតរបស់ខ្លួនពេញលេញនៅឡើយទេ ។

ប្រភព ៖ Newsweek

Leave a Reply

Your email address will not be published. Required fields are marked *