រុស្ស៊ីព្រមានកាត់ផ្ដាច់ទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិក!!
Breaking News

រុស្ស៊ីព្រមានកាត់ផ្ដាច់ទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិក!!

ក្រសួងការបរទេសរុស្ស៊ីបានព្រមានកាលពីថ្ងៃអង្គារថា ប្រសិនបើទីក្រុងវ៉ាស៊ីនតោនចាត់ទុកប្រទេសរុស្ស៊ីជារដ្ឋគាំទ្រភេរវកម្មនោះ វាទំនងជានឹងនាំឱ្យមានការបែកបាក់ពេញលេញនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នេះតាមការចេញផ្សាយដោយសារព័ត៌មាន RT ។

គំនិតក្នុងការបញ្ចូលរុស្ស៊ីទៅក្នុងបញ្ជីរបស់ក្រុមប្រទេសគាំទ្រភេរវកម្ម ដែលរួមមានប្រទេសអ៊ីរ៉ង់ កូរ៉េខាងជើង ស៊ីរី និងគុយបា រួចជាស្រេចនោះ ត្រូវបានក្រុមសមាជិកសភាមួយចំនួន ដូចជាសមាជិកព្រឹទ្ធសភា Lindsey Graham ជាដើមត្រៀមរួចជាស្រេចដើម្បីបញ្ជូលរុស្ស៊ីចូលជាមួយដែរ ។
រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក Antony Blinken តាមសេចក្តីរាយការណ៍បានបដិសេធការអំពាវនាវពីវិមានកាពីតូលនិងពីប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី សម្រាប់ការចាត់ទុករុស្ស៊ីជារដ្ឋគាំទ្រភេរវកម្ម ។ សេតវិមានបានអះអាងថា ចំណាត់ការបែបនេះនឹងមិនមានឥទ្ធិពលជាក់ស្តែងឡើយ ទាក់ទងនឹងទណ្ឌកម្មប្រឆាំងរុស្ស៊ី ដែលសហរដ្ឋអាម៉េរិកមានឆន្ទៈក្នុងការដាក់ និងអាចតបតតាមមធ្យោបាយផ្សេងៗ ។

លោកស្រី Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបាននិយាយថា ប្រសិនបើសហរដ្ឋអាម៉េរិកដាក់ប្រទេសរុស្ស៊ីថាជារដ្ឋគាំទ្រភេរវកម្ម វានឹងបង្កើតជា “ចំណុចដែលមិនអាចត្រឡប់វិញ” សម្រាប់ប្រទេសទាំងពីរ ។ ការអំពាវនាវឱ្យធ្វើដូច្នេះ គឺជាសញ្ញានៃភាពទន់ខ្សោយរបស់អាម៉េរិក ដោយលោកស្រីបាននិយាយថា ចាប់តាំងពីទីក្រុងវ៉ាស៊ីនតោន លែងមានជំហរក្នុងការពត់ខ្លួនទៅតាមឆន្ទៈរបស់ប្រទេសណាមួយ ដែលមិនចូលចិត្តគោលនយោបាយរបស់ខ្លួនដោយហេតុផលមួយចំនួន។

Leave a Reply

Your email address will not be published. Required fields are marked *