រុស្ស៊ីផ្អាកអាម៉េរិកមិនឲ្យត្រួតពិនិត្យអាវុធនុយក្លេអ៊ែររបស់ខ្លួនតាមសន្ធិសញ្ញា New START !!
Breaking News

រុស្ស៊ីផ្អាកអាម៉េរិកមិនឲ្យត្រួតពិនិត្យអាវុធនុយក្លេអ៊ែររបស់ខ្លួនតាមសន្ធិសញ្ញា New START !!

ក្រសួងការបរទេសរុស្ស៊ីបានចេញសេចក្តីថ្លែងការណ៍កាលពីម្សិលមិញថា ខ្លួនបានជូនដំណឹងដល់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនអំពីការសម្រេចចិត្តរបស់ខ្លួន ដោយមិនអនុញ្ញាតឲ្យសហរដ្ឋអាម៉េរិកចូលត្រួតពិនិត្យអាវុធនុយក្លេអ៊ែររបស់រុស្ស៊ីយោងទៅតាមសន្ធិសញ្ញា New START (Strategic Arms Reduction Treaty សន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រ) ឬសន្ធិសញ្ញាកាត់បន្ថយអាវុធនុយក្លេអ៊ែររវាងសហរដ្ឋអាម៉េរិកជាមួយនិងប្រទេសរុស្ស៊ី ខ្លួននឹងមិនអនុញ្ញាតឲ្យមន្រ្តីអាម៉េរិកត្រួតពិនិត្យអាវុធនុយក្លេអ៊ែររបស់រុស្ស៊ីជាបណ្តោះអាសន្ន នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Reuters ។

សេចក្តីថ្លែងការណ៍របស់ទីក្រុងម៉ូស្គូបានធ្វើឡើងចំពេលបរិយាកាសនៃទំនាក់ទំនងដ៏តានតឹងរវាងសហរដ្ឋអាម៉េរិកជាមួយនឹងរុស្ស៊ីជុំវិញការឈ្លានពានលើប្រទេសអ៊ុយក្រែន និងការដាក់ទណ្ឌកម្មរបស់លោកខាងលិច ។

Leave a Reply

Your email address will not be published. Required fields are marked *