រុស្ស៊ីផ្អាកការធ្វើប្រជាមតិកាត់តំបន់ Kherson របស់អ៊ុយក្រែនចូលជាទឹកដីរបស់រុស្ស៊ី ដោយសារតែអ៊ុយក្រែនបើកការវាយប្រហារទ្រង់ទ្រាយធំដើម្បីរំដោះតំបន់នេះមកវិញ
Read Time:1 Minute, 30 Second
Views:286

រុស្ស៊ីផ្អាកការធ្វើប្រជាមតិកាត់តំបន់ Kherson របស់អ៊ុយក្រែនចូលជាទឹកដីរបស់រុស្ស៊ី ដោយសារតែអ៊ុយក្រែនបើកការវាយប្រហារទ្រង់ទ្រាយធំដើម្បីរំដោះតំបន់នេះមកវិញ

1 0

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS បានរាយការណ៍ថា មន្ត្រីដំឡើងដោយរុស្ស៊ីម្នាក់នៅក្នុងតំបន់ Kherson របស់អ៊ុយក្រែនបាននិយាយកាលពីថ្ងៃចន្ទថា ផែនការសម្រាប់ការបោះឆ្នោតប្រជាមតិស្តីពីការកាត់តំបន់នេះទៅចូលរួមជាមួយរុស្ស៊ីត្រូវបាន “ផ្អាក” ដោយសារតែស្ថានភាពសន្តិសុខនៅក្នុងតំបន់ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

លោក Kirill Stremousov អនុប្រធានរដ្ឋបាលតំបន់យោធា-ស៊ីវិល ដែលតែងតាំងដោយរុស្ស៊ី ក៏បាននិយាយផងដែរថា ស្ពានផ្លូវ Antonivskyi ដ៏សំខាន់ ដែលឆ្លងកាត់ទន្លេ Dnipro ក្បែរទីក្រុង Kherson គឺមិនអាចធ្វើដំណើរដោយរថយន្តបានទេ បន្ទាប់ពីមានការបាញ់ផ្លោងជាច្រើនសប្តាហ៍របស់អ៊ុយក្រែន ។

មន្ត្រីដែលបានដំឡើងដោយរុស្ស៊ីធ្លាប់បានស្នើថា ប្រជាមតិស្តីពីការចូលរួមជាមួយរុស្ស៊ីនឹងធ្វើឡើងនៅខែកញ្ញាក្នុងទីក្រុង Kherson ក៏ដូចជានៅក្នុងតំបន់ Zaporizhzhia ដែលនៅជិតខាង និងសាធារណរដ្ឋប្រជាមានិត Donetsk និង Luhansk   ដើម្បីស្របពេលជាមួយនឹងការបោះឆ្នោតក្នុងស្រុកនៅក្នុងប្រទេសរុស្ស៊ី ។

Happy
Happy
100 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post មេដឹកនាំរបបយោធាមីយ៉ាន់ម៉ាធ្វើទស្សនកិច្ចនៅរុស្ស៊ីជាលើកទី3 ចាប់តាំងពីការធ្វើរដ្ឋប្រហារ
Next post លោកស្រី Liz Truss ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស