Breaking News

រុស្ស៊ីស្នើសុំផ្គត់ផ្គង់ប្រេងដល់តំបន់អាស៊ីក្នុងតម្លៃថោកជាងទីផ្សារដល់ទៅ 30%

បណ្ដាញសារព័ត៌មាន Bloomberg បានរាយការណ៍ថា ប្រទេសរុស្សីបានធ្វើការស្នើផ្គត់ផ្គង់ប្រេងជូនដល់ប្រទេសក្នុងតំបន់អាស៊ីមួយចំនួន សម្រាប់កិច្ចសន្យារយៈពេលវែង ដើម្បីលក់ប្រេងក្នុងតម្លៃក្រោមតម្លៃទីផ្សារដល់ទៅ30% ។

លោក Sandiaca Uno រដ្ឋមន្ត្រីក្រសួងទេសចរណ៍របស់ប្រទេសឥណ្ឌូណេស៊ី បានបង្ហោះតាមបណ្ដាញទំនាក់ទំនងសង្គម Instagram កាលពីចុងសប្តាហ៍មុនថា “រុស្ស៊ីបានស្នើផ្គត់ផ្គង់ប្រេងជូនឥណ្ឌូណេស៊ីក្នុងតម្លៃទាបជាងទីផ្សារដល់ទៅ30%” ។

លោក Sandiaca Uno បានបង្ហើបឱ្យដឹងថា ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo កំពុងពិចារណាលើការស្នើរបស់រុស្ស៊ីមួយនេះ ។ ប៉ុន្តែមានមនុស្សជាច្រើនព្រួយបារម្ភថា ឥណ្ឌូណេស៊ីអាចប្រឈមនឹងទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក ប្រសិនបើឥណ្ឌូណេស៊ីទទួលយកសំណើរបស់រុស្ស៊ីនេះ ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version