រុស្ស៊ីបើកការវាយប្រហារនៅថ្ងៃបុណ្យឯករាជ្យជាតិរបស់អ៊ុយក្រែនសម្លាប់ជនស៊ីវិល ២២​ នាក់
Breaking News

រុស្ស៊ីបើកការវាយប្រហារនៅថ្ងៃបុណ្យឯករាជ្យជាតិរបស់អ៊ុយក្រែនសម្លាប់ជនស៊ីវិល ២២​ នាក់

ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីបានសម្លាប់ជនស៊ីវិល 22 នាក់ និងបានកម្ទេចរថភ្លើងដឹកអ្នកដំណើរនៅភាគខាងកើតអ៊ុយក្រែនក្នុងថ្ងៃបុណ្យឯករាជ្យរបស់ប្រទេសនេះបើយោងតាមមន្ត្រីនៅទីក្រុងគៀវ ។

នៅក្នុងវីដេអូសុន្ទរកថាទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃពុធ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បាននិយាយថា ការវាយប្រហារបានបំផ្លាញរថភ្លើងនៅទីក្រុង Chaplyne ដែលជាទីក្រុងដែលមានមនុស្សប្រហែល 3,500 នាក់នៅក្នុងតំបន់ Dnipropetrovsk នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន​ Al Jazeera ។

ការជួយសង្គ្រោះកំពុងដំណើរការ ប៉ុន្តែជាអកុសល ចំនួនអ្នកស្លាប់អាចកើនឡើងបន្ថែមទៀត ។

លោក ហ្សេលេនស្គី បានថ្លែងថា គិតត្រឹមពេលនេះ មានអ្នកស្លាប់ចំនួន ២២ នាក់ហើយ លោកបានបន្ថែមថា អ៊ុយក្រែននឹងឲ្យរុស្ស៊ីទទួលខុសត្រូវចំពោះអ្វីគ្រប់យ៉ាងដែលខ្លួនបានធ្វើ ។

ជំនួយការលោក ហ្សេលេនស្គី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្មេងប្រុសម្នាក់បានស្លាប់នៅក្នុងការវាយប្រហារលើកដំបូង នៅពេលដែលមីស៊ីលបានធ្លាក់ចំផ្ទះរបស់គាត់ ហើយមនុស្ស 21 នាក់ផ្សេងទៀតបានស្លាប់​ នៅពេលដែលគ្រាប់រ៉ុក្កែតបានវាយប្រហារស្ថានីយរថភ្លើង និងបានដុតបំផ្លាញទូរថភ្លើងចំនួន 5 ។

មិនមានការអត្ថាធិប្បាយភ្លាមៗពីរុស្ស៊ីទេ ខណៈសហរដ្ឋអាម៉េរិកបានថ្កោលទោសចំពោះការវាយប្រហារនេះ ។

Leave a Reply

Your email address will not be published. Required fields are marked *