រុស្ស៊ីបានប្រាប់សហរដ្ឋអាម៉េរិកថា ទំនាក់ទំនងការទូតនឹងត្រូវខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយថែមទាំងអាចនឹងត្រូវផ្តាច់ទាំងស្រុង ប្រសិនបើរុស្ស៊ីត្រូវបានប្រកាសថាជា “​រដ្ឋគាំទ្រភេរវកម្ម” !!
Read Time:2 Minute, 7 Second
Views:151

រុស្ស៊ីបានប្រាប់សហរដ្ឋអាម៉េរិកថា ទំនាក់ទំនងការទូតនឹងត្រូវខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយថែមទាំងអាចនឹងត្រូវផ្តាច់ទាំងស្រុង ប្រសិនបើរុស្ស៊ីត្រូវបានប្រកាសថាជា “​រដ្ឋគាំទ្រភេរវកម្ម” !!

0 0

រុស្ស៊ីបានប្រាប់សហរដ្ឋអាម៉េរិកថា ទំនាក់ទំនងការទូតនឹងត្រូវខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយថែមទាំងអាចនឹងត្រូវផ្តាច់ទាំងស្រុង ប្រសិនបើរុស្ស៊ីត្រូវបានប្រកាសថាជា “​រដ្ឋគាំទ្រភេរវកម្ម” នេះបើតាម Tass បានដកស្រង់សម្តីមន្ត្រីកំពូលម្នាក់បាននិយាយកាលពីថ្ងៃសុក្រ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មា​ន Reuters ។

លោក Alexander Darchiyev ប្រធាននាយកដ្ឋានអាម៉េរិកខាងជើងនៅក្រសួងការបរទេសរុស្ស៊ី បាននិយាយថា ប្រសិនបើព្រឹទ្ធសភាអាម៉េរិកបានឆ្លងកាត់ផែនការដើម្បីផ្តាច់ខ្លួនពីប្រទេសរុស្ស៊ី នោះមានន័យថាទីក្រុងវ៉ាស៊ីនតោនបានឆ្លងផុតចំណុចដែលមិនអាចវិលត្រឡប់មកវិញ​ ។

កាលពីខែមុន សមាជិកព្រឹទ្ធសភាអាម៉េរិកពីររូប ដែលចង់អនុម័តច្បាប់មួយ ដែលកំណត់ប្រទេសរុស្ស៊ី ជា​រដ្ឋគាំទ្រអំពើភេរវកម្ម បានទៅទស្សនកិច្ចនៅទីក្រុងគៀវ ដើម្បីពិភាក្សាអំពីច្បាប់នេះ ជាមួយប្រធានាធិបតី វ៉ូឡូឌីមៀរ​ ហ្សេលេនស្គី ។

លោក Darchiyev បាននិយាយថា ប្រសិនបើរឿងនេះកើតឡើងមែននោះ វានឹងបណ្តាលឱ្យមានការខូចខាត​យ៉ាងធ្ងន់ធ្ងរបំផុតសម្រាប់ទំនាក់ទំនងការទូតទ្វេភាគីរវាងប្រទេសទាំង២ រហូតដល់កម្រិតនៃការបន្ទាបបន្ថោក ហើយថែមទាំងធ្វើឱ្យពួកគេបែកបាក់គ្នាទៀតផង នេះបើតាម Tass បានដកស្រង់សម្តីរបស់លោក។

សភារបស់ប្រទេសឡាតវីកាលពីថ្ងៃព្រហស្បតិ៍បានកំណត់ប្រទេសរុស្ស៊ីជារដ្ឋគាំទ្រភេរវកម្មលើសង្គ្រាមនៅអ៊ុយក្រែន និងបានអំពាវនាវឱ្យសម្ពន្ធមិត្តលោកខាងលិចដាក់ទណ្ឌកម្មឲ្យកាន់តែខ្លាំងបន្ថែមទៀតលើទីក្រុងម៉ូស្គូ ។

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post តៃវ៉ាន់ថ្លែងអំណរគុណសហរដ្ឋអាម៉េរិក ដែលខិតខំរក្សាសន្តិភាពនៅក្នុងច្រកសមុទ្រតៃវ៉ាន់!!
Next post ទីក្រុងម៉ូស្គូព្រមានបញ្ចប់ទំនាក់ទំនងរវាងរុស្ស៊ី-អាម៉េរិក ប្រសិនបើទ្រព្យសម្បត្តិរបស់រុស្ស៊ីត្រូវបានរឹបអូស!!