រុស្ស៊ីបានប្រាក់ដាក់ហោប៉ៅចំនួន 24 ពាន់លានដុល្លារពីការលក់ថាមពលទៅឲ្យចិន និងឥណ្ឌា ក្នុងរយៈពេលត្រឹមតែបីខែបន្ទាប់ពីការលុកលុយរបស់ខ្លួនលើអ៊ុយក្រែន!!
Breaking News

រុស្ស៊ីបានប្រាក់ដាក់ហោប៉ៅចំនួន 24 ពាន់លានដុល្លារពីការលក់ថាមពលទៅឲ្យចិន និងឥណ្ឌា ក្នុងរយៈពេលត្រឹមតែបីខែបន្ទាប់ពីការលុកលុយរបស់ខ្លួនលើអ៊ុយក្រែន!!

រុស្ស៊ីទទួលបានប្រាក់ 24 ពាន់លានដុល្លារពីការលក់ថាមពលទៅឱ្យចិន និងឥណ្ឌាក្នុងរយៈពេលត្រឹមតែ 3 ខែបន្ទាប់ពីការលុកលុយរបស់ខ្លួនលើប្រទេសអ៊ុយក្រែន ដែលបង្ហាញពីរបៀបដែលតម្លៃពិភពលោកកាន់តែខ្ពស់ និងកំពុងកំណត់កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាម៉េរិក និងអឺរ៉ុបក្នុងការដាក់ទណ្ឌកម្មប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន ។

ប្រទេសចិនបានចំណាយប្រាក់ចំនួន 18.9 ពាន់លានដុល្លារលើប្រេង ឧស្ម័ន និងធ្យូងថ្មរបស់រុស្ស៊ីក្នុងរយៈពេល 3 ខែរហូតដល់ចុងខែឧសភា ដែលចំនួននេះស្ទើរតែទ្វេដងកាលពីឆ្នាំមុន ។ នេះបើតាមទិន្នន័យគយចុងក្រោយបំផុតបានបង្ហាញ​ ។

ទន្ទឹមនឹងនេះដែរ ប្រទេសឥណ្ឌាបានបញ្ចេញនូវទឹកប្រាក់ចំនួន 5.1 ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នា ដែលច្រើនជាង 5 ដងនៃតម្លៃកាលពីឆ្នាំមុន។ នោះគឺជា ការកើនឡើងបន្ថែមចំនួន 13 ពាន់លានដុល្លារពីសំណាក់ប្រទេសទាំងពីរក្នុងការទិញថាមពលពីរុស្ស៊ី បើធៀបនឹងខែដូចគ្នាក្នុងឆ្នាំ 2021 ។

ប្រភព ៖ Al Arabiya English

Leave a Reply

Your email address will not be published. Required fields are marked *