Breaking News

រុស្ស៊ីបានបង្ហើបឱ្យដឹងថា រុស្ស៊ី និងចិនបានធ្វើការល្បាតតាមអាកាសរួមគ្នានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

ក្រសួងការពារជាតិរុស្ស៊ីបានបង្ហើបឱ្យដឹងថា រុស្ស៊ី និងចិនបានធ្វើការល្បាតតាមអាកាសរួមគ្នានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកកាលពីថ្ងៃអង្គារ ខណៈដែលជប៉ុន និងកូរ៉េខាងត្បូងបានបង្ហាញការខឹងសម្បារនឹងការហោះហើររួមគ្នានេះ ។

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាផ្ទុកមីស៊ីលយុទ្ធសាស្ត្រ Tu-95 របស់រុស្ស៊ី និងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Xian H-6 របស់ចិនបានចូលរួមក្នុងការល្បាតតាមអាកាសដែលបានធ្វើឡើងនៅសមុទ្រជប៉ុន និងសមុទ្រចិនខាងកើត ។ យន្តហោះទម្លាក់គ្រាប់បែកត្រូវបានអមដំណើរដោយយន្តហោះចម្បាំង Su-30SM ។

ក្រសួងការពារជាតិបាននិយាយថា “រយៈពេលនៃការហោះហើររបស់នាវាផ្ទុកមីស៊ីលយុទ្ធសាស្ត្ររបស់រុស្ស៊ីគឺប្រហែល 13 ម៉ោង” ។

ក្រសួងការពារជាតិរុស្ស៊ីក៏បានបញ្ជាក់ផងដែរថា ” នៅក្នុងពេលហោះហើរល្បាតនោះ នាវាផ្ទុកមីស៊ីលយុទ្ធសាស្ត្ររបស់រុស្ស៊ី ត្រូវបានអមដំណើរដោយយន្តហោះ F-2 នៃកងទ័ពអាកាសកូរ៉េខាងត្បូង និង F-15 នៃកងទ័ពអាកាសជប៉ុន” ។

ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ីបានសង្កត់ធ្ងន់ថា ទាំងយន្តហោះចិន និងរុស្ស៊ី “បានធ្វើសកម្មភាពយ៉ាងតឹងរ៉ឹងស្របតាមបទប្បញ្ញត្តិនៃច្បាប់អន្តរជាតិ” ហើយមិនបានបំពានដែនអាកាសរបស់ប្រទេសដទៃឡើយ ។

ប្រភព ៖ RT

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version