រុស្ស៊ីបាញ់មីស៊ីល៤០គ្រាប់ចេញពីដែនដីប្រទេស​បេឡារុស្ស ដើម្បីវាយប្រហារប្រទេស​អ៊ុយក្រែន​!!
Breaking News

រុស្ស៊ីបាញ់មីស៊ីល៤០គ្រាប់ចេញពីដែនដីប្រទេស​បេឡារុស្ស ដើម្បីវាយប្រហារប្រទេស​អ៊ុយក្រែន​!!

មន្ត្រីអ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានបើកការវាយប្រហារសារជាថ្មីម្ដងទៀត មកលើប្រទេសអ៊ុយក្រែនដោយប្រើប្រាស់គ្រាប់មីស៊ីលចំនួន 40គ្រាប់បន្ថែមទៀត ហើយបានបាញ់ចេញពីមូលដ្ឋានទ័ពក្នុងប្រទេសបេឡារុស្ស!! ការវាយប្រហារថ្មីនេះបានកើតឡើងនៅមុនពេលមេដឹកនាំប្រទេសរុស្ស៊ី ជួបជជែកគ្នាជាមួយមេដឹកនាំប្រទេសបេឡារ៉ុស ក្នុងទីក្រុង Saint Petersburg ស្របពេលដែលកងកម្លាំងប្រទេសបេឡារុស្សធ្វើការសមយុទ្ធនៅជិតព្រំដែននៃតំបន់គៀវជាថ្មីម្ដងទៀត ។ ស្ថាប័នសម្រិតសម្រាំងព័ត៌មាន របស់អ៊ុយក្រែនហៅការវាយប្រហាររបស់រុស្ស៊ីលើកនេះថា “ជាការទាញឲ្យប្រទេសបេឡារុស្សចូលមកពាក់ព័ន្ធក្នុងសង្គ្រាមអ៊ុយក្រែន” ។

ប្រភព ៖ New York Time

Leave a Reply

Your email address will not be published. Required fields are marked *