រុស្ស៊ីបង្កើតកំណត់ត្រាក្នុងការបញ្ជាទិញ ទូរស័ព្ទដៃ​ iPhone បើទោះជារងនូវទណ្ឌកម្មក៏ដោយ
Read Time:1 Minute, 23 Second
Views:142

រុស្ស៊ីបង្កើតកំណត់ត្រាក្នុងការបញ្ជាទិញ ទូរស័ព្ទដៃ​ iPhone បើទោះជារងនូវទណ្ឌកម្មក៏ដោយ

0 0

បណ្ដាញសារព័ត៌មាន Kommersant បានធ្វើការរាយការណ៍ថា ប្រទេសរុស្ស៊ីបានបង្កើតកំណត់ត្រានៃការបញ្ជាទិញដោយកក់ប្រាក់ជាមុនសម្រាប់ទូរស័ព្ទដៃ​ iPhone បើទោះបីជាក្នុងអំឡុងពេលនេះខ្លួនកំពុងទទួលរងនូវការដាក់ទណ្ឌកម្មជុំទិសក៏ដោយ ក៏តម្រូវការរបស់ជនជាតិរុស្ស៊ីសម្រាប់ទូរស័ព្ទដៃឆ្លាតវៃ iPhone 14 នៅតែមានកម្រិតខ្ពស់ ។

ក្នុងសប្តាហ៍ដំបូងចាប់តាំងពីការចេញលក់ iPhone 14 ថ្មី ប្រជាជនរុស្ស៊ីបានបញ្ជាទិញស្មាតហ្វូនកើនឡើងដល់ទៅ 2.5ដង ដែលជាចំនួនច្រើនជាងនៅឆ្នាំ2021 ក្នុងនោះ iPhone 14 Pro និង 14 Pro Pro Max មានជាង 70% នៃការបញ្ជាទិញសរុប ។ យ៉ាងណាមិញ iPhone នៅតែក្លាយជាទូរស័ព្ទដៃឆ្លាតវៃដ៏ពេញនិយមសម្រាប់ប្រជាជនរុស្ស៊ីដដែល ។

រដ្ឋាភិបាលរុស្ស៊ីបាននិយាយថា ផលិតផលថ្មីរបស់ Apple អាចនាំចូលមកកាន់ប្រទេសខ្លួនបានដោយគ្មានបញ្ហានោះទេ ។ ការលើកឡើងនេះគឺធ្វើឡើង បន្ទាប់ពី Apple បានផ្អាកការផ្គត់ផ្គង់ផលិតផលរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ីនាពេលកន្លងមកនេះ ។

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post រុស្ស៊ីប្រាប់អ្នកបើកយន្តហោះឱ្យជួសជុលយន្តហោះដោយខ្លួនឯង ដើម្បីសន្សំសំចៃថវិកាដែលត្រូវចំណាយទៅឲ្យអ្នកបច្ចេកទេស
Next post វៀតណាម ប្រឡូកក្នុងទីលានត្រៀមដណ្ដើមតំណែងជាអ្នកផលិតបន្ទះឈីបពិភពលោក