រុស្ស៊ីនៅតែអាចរកចំណូលបានរាប់ពាន់លានពីការធ្វើពាណិជ្ជកម្មជាមួយអាម៉េរិក
Breaking News

រុស្ស៊ីនៅតែអាចរកចំណូលបានរាប់ពាន់លានពីការធ្វើពាណិជ្ជកម្មជាមួយអាម៉េរិក

សារព័ត៌មាន Associated Press បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ទំនិញរុស្ស៊ីជាច្រើនប្រភេទដែលមិនមានទណ្ឌកម្មមានតម្លៃរាប់ពាន់លានដុល្លារនៅតែបន្តហូរចូលកំពង់ផែសហរដ្ឋអាម៉េរិក ។

របាយការណ៍បានគូសបញ្ជាក់ថា ការដឹកជញ្ជូនជាង 3,600 កប៉ាល់នៃឈើ លោហៈ កៅស៊ូ និងទំនិញផ្សេងទៀតបានមកដល់កំពង់ផែអាម៉េរិកពីប្រទេសរុស្ស៊ីចាប់តាំងពីខែកុម្ភៈ ។ AP បានសរសេរថា “នោះជាការធ្លាក់ចុះគួរឱ្យកត់សម្គាល់ពីរយៈពេលដូចគ្នាក្នុងឆ្នាំ 2021 មានការដឹកជញ្ជូនប្រហែល 6,000 កប៉ាល់បានមកដល់ ខណៈទំនិញរុស្ស៊ីបានបន្តមកដល់កំពង់ផែសហរដ្ឋអាម៉េរិកស្ទើរតែរាល់ថ្ងៃ ។

សារព័ត៌មាន AP ក៏បានកត់សម្គាល់ផងដែរថា “ការហាមឃាត់ការនាំចូលរបស់របរមួយចំនួនទំនងជានឹងធ្វើឱ្យប៉ះពាល់ដល់វិស័យទាំងឡាយនៅក្នុងសហរដ្ឋអាម៉េរិកជាជាងនៅក្នុងប្រទេសរុស្ស៊ី” ។ ​

យោងតាមរបាយការណ៍បានឱ្យដឹងថា ទំនិញរុស្ស៊ីដែលបានដឹកជញ្ជូនមកដល់គឺ “ស្របច្បាប់ ហើយថែមទាំងត្រូវបានទទួលការគាំទ្រដោយរដ្ឋបាលលោក បៃដិន ផងដែរ ។ ទោះយ៉ាងណាក៏ដោយក្នុងករណីខ្លះប្រភពដើមនៃផលិតផលដែលបានដឹកជញ្ជូនចេញពីកំពង់ផែរុស្ស៊ីអាចពិបាកក្នុងការសម្គាល់ ។ ជាឧទាហរណ៍ ក្រុមហ៊ុនថាមពលរបស់សហរដ្ឋអាម៉េរិកកំពុងបន្តនាំចូលប្រេងពីកាហ្សាក់ស្ថានតាមរយៈកំពង់ផែរុស្ស៊ី ទោះបីជាប្រេងនោះជួនកាលត្រូវបានលាយជាមួយនឹងឥន្ធនៈរុស្ស៊ីដែលត្រូវបានអាម៉េរិកហាមឃាត់ក៏ដោយ ។

លោក Jacob Nell សេដ្ឋវិទូ បានប្រាប់ AP ដោយពន្យល់ថា ការកាត់ផ្តាច់ពាណិជ្ជកម្មជាមួយរុស្ស៊ីនោះអាចជំរុញឱ្យតម្លៃទំនិញកើនឡើងយ៉ាងខ្លាំងសម្រាប់ជនជាតិអាម៉េរិកដែលកំពុងប្រឈមនឹងអតិផរណាស្រាប់ ។

Leave a Reply

Your email address will not be published. Required fields are marked *